មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តមិនប្រយ័ត្ន ឡើងទ្រូងចែកផ្លូវទៅប៉ះរថយន្តដឹកដី កៀបជាប់

ភ្នំពេញ៎បុរសម្នាក់ស្រវឹងស្រាជោគជាំឡើងបើករថយន្តថយក្រោយបំរុងបត់ជ្រុលឡើងសួនចែកផ្លូវទៅបះរថយន្តដឹកដីណ្ដាលគៀបជាប់គ្នារងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨.៥០នាទីយប់ថ្ងៃទី៣០ខែមិនាឆ្នាំ២០៧
ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងនៅចំនុចច្រមុះជ្រូកស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមាជ័យ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោគបានឡើងបើករថយន្តឆ្លាមពណ័សពាក់ស្លាកលេខភ្នំពេញ .2.G3414ថយក្រោយបំរុងបត់ដោយខ្វះការប្រុងប្រយត្ន័ ដោយជាន់ហ្គាខ្លាំងពេកជ្រុលទៅឡើងសួនចែកទ្រូងផ្លូវខណៈពេលនោះកមានរថយន្តដឹកដីពណ័ត្រីអ៊ីពាក់ស្លាកលេខខេមរៈភូមិន្ទ.02.4.3402 បើកពីលិចទៅកើតដោយបុរសម្នាក់ខណៈពេលនោះឃើញរថយន្តថយក្រោយលឿនដូចច្នេះម្ចាស់រថយន្តដឹកដិ់ីបានបួងចង្កូតមកខាងឆ្វេងដៃបណ្ដាលឡើងសួនចែកទ្រូងផ្លូវទៅគៀបជាប់ជាមួយរថយន្តឆ្លាមបណ្ដាលរថយន្តទាំងពីរគ្រឿងរងការខូចខាតនិងការ៉ឡាលើសួនរងការខូចខាតផងដែរតែសំណាងមិនបង្កឲអ្នកណាម្នាក់រងរបូសនោទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុដោយភាគីរថយន្តទាំងពីរគ្រឿងសំរបសំរួសគ្នាដោយគ្នាខាងសងខាងណាទេសុខចិត្តស្មើរគ្នាដោយខូចខាតសម្បត្តិរដ្ឋទើបសមត្ថកិច្ចឲជំនាញមកវាស់វែងយករថយន្តទាំងពីរទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ សហការី

ស្រវឹងស្រាបើករថយន្តមិនប្រយ័ត្ន ឡើងទ្រូងចែកផ្លូវទៅប៉ះរថយន្តដឹកដី កៀបជាប់ ស្រវឹងស្រាបើករថយន្តមិនប្រយ័ត្ន ឡើងទ្រូងចែកផ្លូវទៅប៉ះរថយន្តដឹកដី កៀបជាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:50:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.