មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អគ្គីភ័យឆាបឆេះឃ្លាំងរថយន្តរងការខូចខាត រថយន្ត ៥គ្រឿង

ភ្នំពេញ ៖ ឃ្លាំងរថយន្តហ៊ីយ៉ានដាយ មួយមកន្លែងត្រូវអគ្គីភ័យ ឆាបឆេះទាំងយប់ បង្កអោយមានការភ្ញាក់ផ្អើល និងមាន រថយន្តអគ្គីភ័យចេញជួយអន្តរាគមន៍ជាច្រើនគ្រឿង។

ហេតុការណ៍នេះកើតនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី ៣០ មិនា ២០១៧នៅឃ្លាំងយីហោ លី អាន (តាស្វិត) ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ មុខហាងបញ្ចាំនិងបង់រំលោះ លី ហួរ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

តាមប្រភពពីកម្មករនៅឃ្លាំងខាងលើបានឲដឹងថា នៅមុនពេលកើតហេតុគេឮសំឡេងផ្ទះលាន់ឡើងខណៈ គឺកម្មករទាំងអស់កំពុងតែដេកលង់លក់ដំណេក លុះនៅម៉ោងកើតហេតុស្រាប់តែមានអណ្តាតភ្លើងឆេះចេញរថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ៥តោន យ៉ាងសណ្ធោរសណ្ធៅបាត់ទៅហើយ ភ្លាមៗកម្មករទាំងអស់បានរត់ទៅរកទុយោទឹកនិងបំពង់ពន្លត់មកបាញ់តែមិនរលត់សោះកបានទាក់ទង សុំជួយអន្តរាគមន៍ពីសមត្ថកិច្ច ក្រោយមកកមានរថយន្ត
ពន្លត់ខាងការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញចេញមកជួយបាញ់ពន្លត់ចំនួន៧គ្រឿងបាញ់អស់ទឹក៥ឡាន ហើយរលត់ទាំងស្រុងនៅម៉ោង១២ នឹង ១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ មិនា ២០១៧ ។ រាល់ការការខូចខាតរថយន្តមិនទាន់កំណត់ជាទឹកប្រាក់ប៉ុន្មាននោះទេ គឺគ្រាន់តែដឹងថា ខូចខាតរថយន្តទាំងស្រុងចំនួន ៥គ្រឿង ក្នុងនោះក្បាលរថយន្តមិនមានតួរចំនួន៤ និងការបណ្តាលមកពីអ្វីនៅមិនទាន់ដឹងច្បាស់នៅឡើយទេ សូមបញ្ជាក់ផងដែរថា ការឆាបឆេះនេះគឺមិនមានអ្នកណាម្នាក់រងរបួសនោះទេ។ ផ្កាយព្រឹក

អគ្គីភ័យឆាបឆេះឃ្លាំងរថយន្តរងការខូចខាត រថយន្ត ៥គ្រឿង អគ្គីភ័យឆាបឆេះឃ្លាំងរថយន្តរងការខូចខាត រថយន្ត ៥គ្រឿង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:01:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.