មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបុកខឿនផ្លូវខូចខាតបន្តិចបន្តួច បើករត់ ត្រូវប្រជាជនដេញតាមរហូតដល់ផ្សារដើមគទើបឃាត់បាន

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដ TOYOTA PRUIS មួយគ្រឿង ជ្រុលទៅបុកខឿនសួនច្បារទ្រូងផ្លូវ បណ្ដាលអោយខូចខាតបន្តិចបន្ទួច ចំណែករថយន្ដធ្លាក់កាងខាងមុខ ហើយព្យាយាមបើកគេចទាំងកាងរថយន្ដអូសជាមួយផ្លូវថ្នល់ បង្កអោយមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើ ដំណើរតាមផ្លូវ និងសមត្ថកិច្ចនាំគ្នាជិះម៉ូតូដេញតាមពីក្រោយ ពេលដេញមកដល់ចំណុចផ្សារដើមគ ដោយសភាពផ្លូវមានភាពចង្អៀត ក៏ទៅមុខលែងរួច ទើបប្រជាពលរដ្ឋឃាត់បាន និងនាំគ្នាព្រួតវាយរថយន្ដខ្ទេចស្ទើរទាំងស្រុង ចំណែកម្ចាស់រថយន្ដត្រូវបានកម្លាំង សមត្ថកិច្ចរំដោះចេញទាន់ពេល។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ហេតុការណ៍នេះបានកើតឡើងនៅវេលម៉ោង ២១ នឹង ៣០នាទីយប់ ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០១៧ នៅចំណុចខាងមុខភោជនីដ្ឋានកាដូរ តាមបណ្ដោយផ្លូវជាតិលេខ ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយរថយន្ដបានព្យាយាមបើកគេចរហូតដល់ផ្លូវ ព្រះមុន្នីរ៉េត ចំណុចផ្សារដើម ក្នុងសង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌចំកាមន ទើបឃាត់បានទាំងរថយន្ដនិងម្ចាស់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ គឺមានប្រជាជនរាយការណ៍ប្រាប់ថា មានរថយន្ដបង្កម៉ាក TOYOTA PRUIS ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2U-2660បុកខឿនសួនច្បារទ្រូងផ្លូវ ហើយពេលនោះកម្លាំងសមត្ថកិច្ចកំពុងតែល្បាត ក្នុងមូលដ្ឋានក៏បានឃើញរថយន្ដបង្កហេតុ និងមានប្រជាពលរដ្ឋជិះម៉ូតូដេញផងដែរ។ ប្រភពបានបន្តថា ពេលដែលឃើញបែបនេះ កម្លាំងក៏ដេញពីក្រោយរហូតមកដល់ផ្លូវព្រះមុន្នីរ៉េត ចំណុចផ្សារដើមគ ដោយសភាពផ្លូវមានភាពចង្អៀត ទើបរថយន្ដទៅមុខលែងរួច ក៏ត្រូវប្រជាជនឃាត់បាន និងនាំគ្នាព្រួតវាយរថយន្ដខ្ទេចស្ទើរទាំងស្រុង ចំណែកម្ចាស់រថយន្ដបានរងរបួសបែកក្បាល ដោយសារតែប្រជាពលរដ្ឋវាយ ត្រូវបានកម្លាំងសមត្ថកិច្ចរំដោះចេញព្រោះខ្លាចប្រជាពលរដ្ឋវាយថែមទៀត។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាននាំម្ចាស់រថយន្ដបង្កទៅប៉ុស្ដិ៍រដ្ឋបាលនគរបាល ទួលស្វាយព្រៃ ២ ខណ្ឌចំកាមន រួចទើបបញ្ជូនបន្ត ទៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ ស៊ីន កុសល
បើករថយន្តបុកខឿនផ្លូវខូចខាតបន្តិចបន្តួច បើករត់ ត្រូវប្រជាជនដេញតាមរហូតដល់ផ្សារដើមគទើបឃាត់បាន បើករថយន្តបុកខឿនផ្លូវខូចខាតបន្តិចបន្តួច បើករត់ ត្រូវប្រជាជនដេញតាមរហូតដល់ផ្សារដើមគទើបឃាត់បាន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.