មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់ ២កង់ ទៅមុខលែងរួច

ភ្នំពេញ៖ បុរសជនជាតិចិនពីរនាក់ ស្រវឹងស្រាជោកជាំ បើករថយន្តលឿនពេក ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូង បាក់អស់ ២កង់ រថយន្តខូចខាតផ្នែកមុខ ទៅលែងរួច។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៩ នឹង ៣០នាទីយប់ ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចខាងត្បូង ស្តុបទេពផន ប្រមាណជា ១០០ ម៉ែត្រ ក្នុងសង្កាត់ផ្សារដេប៉ូ ១ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសជនជាតិចិនពីរនាក់ស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿងម៉ាក TOYOTA-ALPHARP ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2W-8181 តាមបណ្តោយផ្លូវម៉ៅសេងទុង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ដូចហោះ លុះមកដល់ចំណុចកើតហេតុលើ ដោយសារផ្លូវងងឹតផងនោះ បានរេចង្កូត ទៅបុក ក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យបាក់អស់ពីរកង់ រថយន្តបង្កខូចខាតផ្នែកខាងមុខ ជ្រុះកាង ខាងមុខមកដី ទៅមុខលែងរួច សំណាងល្អ មិនមានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ ទំនាក់ទនង ទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្តទៅរក្សា ទុក្ខនៅការិយាលយ័ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕ សហការី
ស្រវឹងស្រាបើករថយន្តបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់ ២កង់ ទៅមុខលែងរួច ស្រវឹងស្រាបើករថយន្តបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់ ២កង់ ទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:23:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.