មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកជ្រុលទៅបុករថយន្តមួយគ្រឿងទៀតកំពុងឈប់ទិញភេសជ្ជៈ រងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនពេក ខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុករថយន្ត មួយគ្រឿងទៀត ដែលឈប់ទិញភេសជ្ជៈ ពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តបង្ក ខូចខាតមួយកំណាត់យ៉ាងដំណំ។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ២០ នាទីយប់ ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៧ ត្រង់ចំណុចផ្លូវ ៥៩៨ ជាប់រង្វង់មូល កាំកូសុីធី នៅក្នុងសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញ រថយន្តម៉ាកកូរ៉េមួយគ្រឿង មិនចាំស្លាកលេខ មិនចាំពណ៌ ដឹកទំនិញពេញរថយន្ត បើកបរតាមបណ្តោយផ្លូវលេខ ៥៩៨ ទិដៅពីត្បូងទៅជើង លុះមកដល់ចំណុច កើតហេតុខាងលើ រថយន្តបានឈប់នៅ មុខផ្ទះមួយកន្លែង ដែលលក់ឥវ៉ាន់ចាប់ហួយ ដើម្បីទិញភេសជ្ជៈញាំុ ស្រាប់តែមានរថយន្ត មួយគ្រឿងទៀតម៉ាកទ្បិចសុីស RX-470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-5699 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នា ពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ បានរេចង្កូតទៅបុករថយន្តកូរ៉េដឹកទំនិញ ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តបង្ក ខូចខាតមួយកំណាត់មុខយ៉ាងដំណំ ចំណែករថយន្តរងគ្រោះមើលសភាពមិនស្រួល បានបើកបន្តដំណើរទៅមុខបាត់ស្រមោល  បន្សល់ទុករថយន្តបង្ក នៅនិងកន្លែង កើតហេតុ សំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ ដោយសារថយន្តរងគ្រោះ មិននៅចាំដោះស្រាយគ្នា ទើបសមត្ថកិច្ចឲ្យ ម្ចាស់រថយន្តបង្ក ហៅរថយន្តមកអូសយក ទៅការាស់ដើម្បីជួសជុលដោយខ្លួនឯង៕ ផ្កាយព្រឹក
បើករថយន្តលឿនពេកជ្រុលទៅបុករថយន្តមួយគ្រឿងទៀតកំពុងឈប់ទិញភេសជ្ជៈ រងការខូចខាត បើករថយន្តលឿនពេកជ្រុលទៅបុករថយន្តមួយគ្រឿងទៀតកំពុងឈប់ទិញភេសជ្ជៈ រងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:19:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.