មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់ធ្វើអត្តឃាតចង.កនឹងមែកស្វាយមិនដឹងមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់បានដាច់ចិត្តធ្វើអត្តឃាត ចងករសម្លាប់ខ្លួននឹងមែកស្វាយ បង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤ នឹង ០០ ទៀបភ្លឹ ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅមុខផ្ទះលេខ ៤១ ផ្លូវលេខ ៦០០ ភូមិ ១០ ក្រុម ៤៥ នៅក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមសំដីសន្តិសុខដែលយាមកាមនៅក្បែរនោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានឃើញយុវជនរូបនោះ ដើរយួរស្រា ២ស្បោង ដើរកាត់តាមផ្លូវលេខ ៦០០ ទិសដៅពីលិចទៅកើត ទៅបាត់មិនឃើញ ត្រទ្បប់មកវិញទេ លុះដល់វេលាម៉ោង ៤ នឹង ០០នាទីទៀបភ្លឺ ត្រូវបានអ្នកស្រុក ក្រោកមក ហាត់ប្រាណ ក៏ប្រទះឃើញយុវជនរូបនោះ ចងករធ្វើអត្តឃាតសម្លាប់ខ្លួននឹងមែកស្វាយបាត់ទៅហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកស្រុក និងសមត្ថកិច្ច ចុះមកដល់ កន្លែងកើតហេតុ។
ជនរងគ្រោះ ស្លៀកខោខៅប៊យជើងវែង បានយកអាវមកចងក ហើយជនរងគ្រោះ មិនស្គល់អត្តសញ្ញាណនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ច មូលរដ្ឋាន បានចុះមកដល់ និងបានធ្វើកោសល្យវិច្ច័យ ទៅលើសពពិតជាបានធ្វើអត្តឃាតចងក សម្លាប់ខ្លួនពិតប្រាកដមែន។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹក យកទៅ តម្កល់ទុកនៅវត្តញាណរង្សី ដើម្បីរងចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី
បុរសម្នាក់ធ្វើអត្តឃាតចង.កនឹងមែកស្វាយមិនដឹងមូលហេតុ បុរសម្នាក់ធ្វើអត្តឃាតចង.កនឹងមែកស្វាយមិនដឹងមូលហេតុ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:05:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.