មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករុឺម៉កម៉ូតូបញ្ច្រាសទិសចរាចរណ៍ ត្រូវរុឺម៉កម៉ូតូមួយគ្រឿងទៀតបុកស្លាប់កុមារាម្នាក់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូរុឺម៉កមួយគ្រឿង រួមដំណើរពីក្រោយដោយស្ត្រីម្នាក់ និងក្មេង ប្រុសស្រីប្រាំនាក់ទៀត បានដាក់កង់មួយ គ្រឿង នៅលើនោះផងដែរ ហើយបានបើក បញ្រ្ចាសទិសដៅចរាចរណ៍ ក៏ត្រូវម៉ូតូរុឺម៉ក មួយគ្រឿងទៀត បើកមកបុកកង់ដែលដាក់ នៅលើម៉ូតូរុឺម៉ក បើកបញ្ច្រាសទិស បណ្តាលអោយលោតទៅប៉ះនឹងកុមារាម្នាក់ស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ជូនទៅ កាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ នឹង ២០ នាទីយប់ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៧ ត្រង់ចំណុចតាមបណ្តោយផ្លូវ មុន្នីរ៉េត កែងនឹងផ្លូវបេតុងអត់លេខ ទល់មុខធនាគារ ស្ថាបនា ភីអេលស៊ី ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60
កុមារាដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ណាល់ ផានីត ភេទប្រុស អាយុ១ឆ្នាំ មានឪពុកឈ្មោះ ទូន ណាល់ អាយុ ៣៦ឆ្នាំ មុខរបរបើករថយន្តដឹក និងម្តាយមានឈ្មោះ ណាង ឈុកលាង អាយុ ៤៥ឆ្នាំ មុខរបរ លក់ផ្កាតាមដងផ្លូវ មានកូនចំនួន ៦នាក់ ប្រុស ៣នាក់ ស្រី ៣នាក់ ចំណែកឯកុមារា រងគ្រោះជាកូនទី៦ ស្នាក់នៅផ្ទះរបស់អង្គការ ស្កត់ ក្រុម៩ ភូមិព្រៃទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
បើតាមប្រភពព័ត៌មានមានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូរុឺម៉កកង់បួនមួយគ្រឿង ពាក់ស្លាកលេខ កំពង់ស្ពី ១D-២១៨៤ បុរសម្នាក់មានឈ្មោះ ភា រុន ភេទប្រុស អាយុ ៣៦ឆ្នាំ អ្នករត់រុឺម៉ក ស្នាក់នៅផ្ទះជួល ម្តុំផ្សារ ស្ទឹងមានជ័យចាស់ មានស្រុកកំណើត ភូមិស្រងែ ឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមដំណើរពីក្រោយ ដោយស្ត្រីជាម្តាយ និងក្មេងប្រុសស្រី ប្រាំនាក់ទៀត ហើយបានដាក់កង់មួយគ្រឿង នៅលើរុឺម៉ក ធ្វើដំណើរតាមបណ្តោយផ្លូវ មុន្នីរ៉េត ក្នុងទិសដៅពីកើតទៅលិច ដែលបើកបរបញ្ច្រាសទិសដៅចរាចរណ៍ បំរុងបត់ទៅផ្លូវបេតុងអត់លេខ លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូសណ្តោង រុឺម៉កមួយគ្រឿងទៀត ពាក់ស្លាកលេខ ព្រៃវែង ១B-១៧១៥ បើកបរដោយបុរសម្នាក់ មានឈ្មោះ ម៉ូញ ម៉ៅ ភេទប្រុស អាយុ ២៩ឆ្នាំ ជាអ្នកបើករុឺម៉កដឹកអីវ៉ាន់ ស្នាក់ផ្ទះជួល ម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រុកកំណើតភូមិទឹកថ្លា ឃុំស្វាយអន្ទរ ស្រុកព្រែកភ្តៅ ខេត្តព្រៃវែង បើកម៉ូតូ សណ្តោងរុឺម៉កចេញមកពីផ្លូវបេតុង អត់លេខក្នុងទិសដៅពីត្បូងទៅជើង ហើយក៏បានបត់ស្តាំទៅផ្លូវមុន្នីរ៉េត ហើយបានគេចពីរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកទៅខាងឆ្វេងបណ្តាលអោយ រុឺម៉កទៅបុកនឹងកង់ដែលដាក់នៅលើម៉ូតូរុឺម៉កខាងលើ បង្កអោយលោតទៅបុកចំទ្រូង កុមារា រងគ្រោះ និងរងការខូចខាត់វៀច ខ្នងកង់ក្រោយដែលដាក់នៅលើរុឺម៉ក។ ភ្លាមៗនោះស្រ្តីជាម្តាយបានដឹកកុមារារងគ្រោះតាមរម៉កមួយគ្រឿងទៀត យកទៅ សង្គ្រោះនៅឯមន្ទីរពេទ្យកុមារជាតិ តែជាអកុសល ខណះពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ កុមារារងគ្រោះបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ។
បើតាមសម្តីពីស្ត្រីជាម្តាយរបស់កុមារារងគ្រោះបានរៀបរាប់អោយដឹងថា គាត់ និងកូនៗ រួមទាំងកុមារារងគ្រោះទើបតែ មកពីលក់ផ្កានៅស្តុបផ្សារដើមគ ហើយបានហៅម៉ូតូរុឺម៉កកង់បួនខាងលើ ដែលធ្លាប់ជិះរាល់ដងបំណងទៅផ្ទះវិញ ហើយរូបគាត់បានអង្គុយនៅកៅអីខាងក្រោយនិងដាក់កុមារារងគ្រោះ ដែលជាកូនពៅ អោយឈរនៅពីមុខគាត់រីឯកូនស្រីពីរនាក់ទៀត អង្គុយជាប់ខាងឆ្វេងដៃគាត់ ចំណែកឯកូនប្រុសពីរនាក់ទៀត អង្គុយនៅ កៅអីខាងមុខ ហើយនិងបានដាក់កង់មួយ គ្រឿងនៅចំកណ្តាល លុះមកដល់ចំណុច កើហេតុដោយសារផ្លូវចូលផ្ទះត្រូវបើកទៅមុខហើយបត់ត្រឡប់ក្រោយមកវិញ ទើបខ្ជិល ក៏ព្យាយាមបើកបញ្ច្រាសទិសដៅចរាចរណ៍ហើយត្រូវបានម៉ូតូសណ្តោងរុឺម៉កខាងលើ បើកមកបុកកង់ដែលដាក់នៅពីមុខគាត់លោតមកបុកកូនពៅគាត់តែមង្តទៅ។
ក្រោយពេលកើតហេតុ ម៉ូតូរុឺម៉កទាំងពីរ រួមទាំងតៃកុង ត្រូវបានសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង និងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការ ដោះស្រាយ នៅពេលក្រោយ។
ដោយឡែកសពកុមារារងគ្រោះសមត្ថកិច្ចប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី
បើករុឺម៉កម៉ូតូបញ្ច្រាសទិសចរាចរណ៍ ត្រូវរុឺម៉កម៉ូតូមួយគ្រឿងទៀតបុកស្លាប់កុមារាម្នាក់ បើករុឺម៉កម៉ូតូបញ្ច្រាសទិសចរាចរណ៍ ត្រូវរុឺម៉កម៉ូតូមួយគ្រឿងទៀតបុកស្លាប់កុមារាម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:25:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.