មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូត្រឡប់ទៅផ្ះវិញ ត្រូវជនសង្ស័យមួយក្រុមឆក់កាបូបទៅបាត់

ភ្នំពេញ៖ បុរសម្នាក់ត្រូវជនសង្ស័យមានគ្នា ពីរនាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាព ឆក់កាបូបដែលមានទូរស័ព្ទដៃមួយគ្រឿង ហើយជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៩ នឹង ០០ នាទីយប់ ថ្ងៃទី ៣១ មីនា ឆ្នាំ ២០១៧ ស្តិតនៅផ្លូវលេខ ២៦១ នៅជាប់ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ក្នុងសង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក។
ជនរងគ្រោះ មានឈ្មោះ  មនោ រ័ត្ន ភេទ ប្រុស អាយុ ២៧ មុខរបរលក់ដូរ ស្នាក់នៅ សង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60
របស់ដែលបាត់បង់រួមមាន៖  ការបូប ១ និងទូរស័ព្ទ ១គ្រឿង ម៉ាក អាយហ្វូន សិចសូវ៉េន ប្លិស។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ រូបគាត់បាន ជិះម៉ូតូមួយគ្រឿង ម៉ាក ហ្វីណូ ពណ៌ស មិនចាំស្លាកលេខ ចេញពីម្តុំផ្សារដីហុយ គោលបំណងត្រទ្បប់ទៅផ្ទះនៅបឹងសាទ្បាង  ជិះតាមផ្លូវលេខ ២៦១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ លេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូ មួយគ្រឿម៉ាកឌ្រីមសង់ សេ ១២៥ មិនចាំ ស្លាកលេខ មកពីក្រោយហើយបានធ្វើ សកម្មភាពឆក់កាបូបទូរស័ព្ទ និងធាក់ផ្តួល រូបគាត់ដួលបោកនឹងថ្នល់ បណ្តាលឲ្យរូបគាត់ រងរបួសជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ។
ភ្លាមៗនោះ ជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ចំណែក ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅ សង្គ្រោះដោយខ្លួនឯង។
គួរបញ្ជាក់ផងដែល ម៉ូតូជនរងគ្រោះ ថតមិនទាន់ដោយសារខាងសាច់ញាតិជនរងគ្រោះបានជិះយកទៅផ្ទះបាត់។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល នគរបាល សង្កាត់បឹងសាទ្បាង តែដោយសាជនរងគ្រោះ រងរបួសធ្ងន់ពេកត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះសិន ចាំថ្ងៃស្អែកទើបជនរងគ្រោះ មកដាក់ពាក្យបណ្តឹង៕ ស៊ីន កុសល
ជិះម៉ូតូត្រឡប់ទៅផ្ះវិញ ត្រូវជនសង្ស័យមួយក្រុមឆក់កាបូបទៅបាត់ ជិះម៉ូតូត្រឡប់ទៅផ្ះវិញ ត្រូវជនសង្ស័យមួយក្រុមឆក់កាបូបទៅបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:51:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.