មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រពន្ធថាចូលឆ្នាំទៅស្រុកអូន ចំណែកប្តីថាទៅស្រុកបង ឌុបគ្នាបណ្តើរឈ្លោះប្រកែកគ្នាបណ្តើរ ឈប់ម៉ូតូចុះវ៉ៃប្រាវផ្អើលសមត្ថកិច្ចជួយឃាត់

ភ្នំពេញ ៖  ប្តីប្រពន្ធមួយគូ  ខណៈដែលបុណ្យ ចូលឆ្នាំខ្មែរខិតជិតមកដល់ ការងារតាម បណ្តាក្រុមហ៊ុន សំណង់ ក៏ត្រូវបានឈប់ សម្រាកដើម្បីអបអរថ្ងៃបុណ្យប្រពៃណីជាតិ តែគ្រួសារមួយគូនេះ ចម្លែកប្លែកផ្អើលអ្នកផង បន្ទាប់ពីប្រកាន់ចិត្ត ប្រកាន់នូវគំនិត ប្តីយល់ឃើញផ្សេង ប្រពន្ធយល់ឃើញផ្សេង ខាងប្តីថា ចូលឆ្នាំថ្មីទៅលេងស្រុកបង ចំណែកប្រពន្ធវិញ ចូលឆ្នាំថ្មីគួរទៅលេង ស្រុកអូន ជិះម៉ូតូបណ្តើរសារសងគ្នាបណ្តើរ ដោយមិនចុះសម្រុងគ្នា គ្រាដែលដណ្តើម ទៅស្រុករៀងខ្លួន កើតជាទំនាស់ ប្រទាញប្រទង់គ្នា ប្តីទ្រាំមិនបានឈប់ ម៉ូតូវ៉ៃប្រ៉ាវ បែកមុខបាក់ធ្មេញហូរឈាម បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ នឹង ៣០នាទីរសៀល ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវ សហព័ន្ធរុស្សី មុខព្រលានយន្តហោះ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
គូស្នេហ៍ប្រែជាគូសត្រូវ ដោយសារជម្លោះ ដណ្តើមដី ដណ្តើមទីគ្នា ទៅបុណ្យទាន ខាងលើ ភាគីខាងប្រពន្ធមានឈ្មោះ អុល ស្រីអន អាយុ ២៩ ឆ្នាំ មុខរបរកម្មការនី រោងចក្រ មានស្រុកកំណើតនៅភូមិកំពង់គោ ឃុំកំពង់គោ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
ចំណែកភាគីខាងប្ដីមានឈ្មោះ ហែម ចាន់ធូ អាយុ ៣០ឆ្នាំ មុខរបរកម្មករសំណង់ ជាងបៀកថ្នាំ មានស្រុកកំណើតភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
គ្រួសារខាងលើ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60
តាមសម្តីស្រ្តីជាប្រពន្ធបានឲ្យដឹងថា ក្រោយពីលែងលះជាមួយ ប្តីទី១ អស់រយៈ ពេល ៥ឆ្នាំកន្លងមកហើយ បន្សល់ទុកកូនស្រី ចំនួន ២នាក់ ម្នាក់អាយុ ៨ឆ្នាំ ម្នាក់ទៀត អាយុ ៥ឆ្នាំ រស់នៅជាមួយជីដូន ឯស្រុកកំណើត។ ស្រ្តីខាងលើបន្តទៀតថា ក្រោយពីលែងលះជាមួយប្តីទី១ ហើយ ក៏មានស្នេហាជាមួយ បុរសខាងលើ ស្រឡាញ់គ្នាគ្រាជួបដំបូង ស៊ូប្តូរផ្តាច់ យកគ្នាជាប្តីប្រពន្ធ បានសែនព្រេន ក៏សន្មត់ថា រស់នៅជុំគ្នាជាប្តីប្រពន្ធចឹងទៅ  អស់រយៈពេល៥ឆ្នាំមកហើយដែរ តែគ្មានកូនមួយគ្រាប់ណានោះទេ  ។
អំណាចនៃកំហឹង ទប់ចិត្តមិនបាន របស់ប្តីប្រពន្ធមួយគូខាងលើ ប្រកាន់រៀងខ្លួន ត្រូវបាននគរបាលហៅនាំទាំង២នាក់ ទៅសម្របសម្រួលគ្នានៅប៉ុស្តិ៍កាកាប នៅតែចិត្តប្រកាន់រៀងខ្លួនដដែល ទោះជា សមត្ថកិច្ចខិតខំផ្សះផ្សារ ឲ្យយកធម៌ខន្តី ដាក់ខ្លួនយ៉ាងណាក៏ដោយ ខាងប្រពន្ធ ប្រកាន់នូវជំហរមួយ « អូនត្រូវតែលែង បងហើយ » ប្តីចិត្តសឿង « តាមចិត្តអូនចុះ » ។
ក្រោយពីផ្ទុះជម្លោះហឹង្សា ដោយសារការ មិនយោគយល់គ្នារវាងប្តីនិងប្រពន្ធ ឈាន ទៅរកលែងលះគ្នា ម្ខាងសុខចិត្តជាបុរស ពោះម៉ាយ ម្ខាងទៀត សុខចិត្តធ្វើជាស្រ្តី ម៉េម៉ាយ កូន ២ដដែល ។ ម្ខាងៗសម្រេចចិត្តរៀងខ្លួននៅប៉ុស្តិ៍នគរបាល  សូមធ្វើកិច្ចសន្យាផ្តាច់សង្វាស់ស្នេហ៍ ចែកផ្លូវគ្នាវិលទៅផ្ទះ ចូលរួមថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែររៀងខ្លួន ខាងប្រពន្ធបាន ម៉ូតូដឹកកូនកង់ និងមេមាន់ ចំណែកខាងប្តី សុំលុយ ៥ម៉ឺនរៀលសម្រាប់ធ្វើទៅ ស្រុកកំណើតវិញ ដើម្បីបញ្ចប់រឿង ៕ សហការី



ប្រពន្ធថាចូលឆ្នាំទៅស្រុកអូន ចំណែកប្តីថាទៅស្រុកបង ឌុបគ្នាបណ្តើរឈ្លោះប្រកែកគ្នាបណ្តើរ ឈប់ម៉ូតូចុះវ៉ៃប្រាវផ្អើលសមត្ថកិច្ចជួយឃាត់ ប្រពន្ធថាចូលឆ្នាំទៅស្រុកអូន ចំណែកប្តីថាទៅស្រុកបង ឌុបគ្នាបណ្តើរឈ្លោះប្រកែកគ្នាបណ្តើរ ឈប់ម៉ូតូចុះវ៉ៃប្រាវផ្អើលសមត្ថកិច្ចជួយឃាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.