មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រពន្ធថាចូលឆ្នាំទៅលេងស្រុកអូន ប្តីថាទៅស្រុកបងវិញ ឌុបគ្នាបណ្តើរឈ្លោះប្រកែកគ្នាបណ្តើរឈប់ម៉ូតូចុះវ៉ៃប្រាវផ្អើលសមត្ថកិច្ចជួយឃាត់

ភ្នំពេញ៖ ប្តីប្រពន្ធមួយគូរ ខណៈដែលបុណ្យ ចូលឆ្នាំខ្មែរខិតជិតមកដល់ ការងារតាម បណ្តាក្រុមហ៊ុន សំណង់ ក៏ត្រូវបានឈប់ សម្រាក ដើម្បីអបអរថ្ងៃបុណ្យប្រពៃណីជាតិ តែគ្រួសារមួយគូរនេះ ចម្លែកប្លែក ផ្អើលអ្នកផង បន្ទាប់ពីប្រកាន់ចិត្ត ប្រកាន់នូវគំនិត ប្តីយល់ឃើញផ្សេង ប្រពន្ធយល់ឃើញផ្សេង ខាងប្តីថា ចូលឆ្នាំថ្មី ទៅលេងស្រុកបង ចំណែកប្រពន្ធវិញ ចូលឆ្នាំថ្មីគួរទៅលេងស្រុកអូន ជិះម៉ូតូ បណ្តើរសារសងគ្នាបណ្តើរ ដោយមិនចុះ សម្រុងគ្នា គ្រាដែលដណ្តើមទៅស្រុករៀងខ្លួន កើតជាទំនាស់ប្រទាញប្រទង់គ្នា ប្តីទ្រាំមិនបានឈប់ម៉ូតូវ៉ៃប្រ៉ាវ បែកមុខ បាក់ធ្មេញហូរឈាម បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ នឹង ៣០នាទីរសៀល ថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១៧ ស្ថិតនៅលើ កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលាន យន្តហោះ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
គូរស្នេហ៍ប្រែជាគូរសត្រូវ ដោយសារជម្លោះ ដណ្តើមដី ដណ្តើមទីគ្នា ទៅបុណ្យទាន ខាងលើ ភាគីខាងប្រពន្ធមានឈ្មោះ អុល ស្រីអន អាយុ ២៩ឆ្នាំ មុខរបរកម្មការនី រោងចក្រ មានស្រុកកំណើតនៅភូមិកំពង់គោ ឃុំកំពង់គោ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
ចំណែកភាគីខាងប្ដីមានឈ្មោះ ហែម ចាន់ធូ អាយុ ៣០ឆ្នាំ មុខរបរកម្មករសំណង់ ជាងបៀកថ្នាំ មានស្រុកកំណើតភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ គ្រួសារខាងលើ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60
តាមសម្តីស្រ្តីជាប្រពន្ធបានឲ្យដឹងថា ក្រោយពីលែងលះជាមួយ ប្តីទី១ អស់រយៈ ពេល ៥ឆ្នាំកន្លងមកហើយ បន្សល់ទុកកូន ស្រីចំនួន ២នាក់ ម្នាក់អាយុ ៨ឆ្នាំ ម្នាក់ទៀត អាយុ ៥ឆ្នាំ រស់នៅជាមួយជីដូន ឯស្រុកកំណើត ។ ស្រ្តីខាងលើបន្តទៀតថា ក្រោយពីលែងលះជាមួយប្តីទី១ ហើយក៏មាន ស្នេហាជាមួយ បុរសខាងលើ ស្រឡាញ់គ្នាគ្រាជួបដំបូង ស៊ូប្តូរផ្តាច់ យកគ្នាជាប្តីប្រពន្ធ បានសែនព្រេន ក៏សន្មត់ថា រស់នៅជុំគ្នាក៏ជាប្តីប្រពន្ធចឹងទៅ អស់រយៈពេល ៥ឆ្នាំមកហើយដែរ តែគ្មានកូន មួយគ្រាប់ណានោះទេ  ។
អំណាចនៃកំហឹង ទប់ចិត្តមិនបាន របស់ប្តី ប្រពន្ធមួយគូរខាងលើ ប្រកាន់រៀងខ្លួន ត្រូវបាននគរបាលហៅនាំទាំង ២នាក់ទៅ សម្របសម្រួលគ្នានៅប៉ុស្តិ៍កាកាប នៅតែ ចិត្តប្រកាន់រៀងខ្លួនដដែល ទោះជា សមត្ថកិច្ចខិតខំផ្សះផ្សារ ឲ្យយកធម៌ខន្តី ដាក់ខ្លួនយ៉ាងណាក៏ដោយ ខាងប្រពន្ធ ប្រកាន់នូវជំហមួយ « អូនត្រូវតែលែងបង ហើយ » ប្តីចិត្តសឿង « តាមចិត្តអូនចុះ » ។
ក្រោយពីផ្ទុះជម្លោះហឹង្សា ដោយសារការមិន យោគយល់គ្នារវាងប្តីនិងប្រពន្ធ ឈានទៅ រកលែងលះគ្នាគ្នា ម្ខាងសុខចិត្តជា បុរសពោះ ម៉ាយ ម្ខាងទៀតសុខចិត្តធ្វើជាស្រ្តីម៉េម៉ាយ កូន២ដដែល ។
ម្ខាងៗសម្រេចចិត្តរៀងខ្លួននៅប៉ុស្តិ៍នគរបាល សូមធ្វើកិច្ចសន្យាផ្តាច់សង្វាស់ស្នេហ៍ ចែកផ្លូវគ្នាវិលទៅផ្ទះ ចូលរួមថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែររៀងខ្លួន ខាងប្រពន្ធបាន ម៉ូតូដឹកកូនកង់និងមេមាន់ ចំណែកខាងប្តីសុំ លុយ៥ម៉ឺនរៀលសម្រាប់ធ្វើទៅស្រុកកំណើតវិញ ដើម្បីបញ្ចប់រឿង ៕ សហការី
ប្រពន្ធថាចូលឆ្នាំទៅលេងស្រុកអូន ប្តីថាទៅស្រុកបងវិញ ឌុបគ្នាបណ្តើរឈ្លោះប្រកែកគ្នាបណ្តើរឈប់ម៉ូតូចុះវ៉ៃប្រាវផ្អើលសមត្ថកិច្ចជួយឃាត់ ប្រពន្ធថាចូលឆ្នាំទៅលេងស្រុកអូន ប្តីថាទៅស្រុកបងវិញ ឌុបគ្នាបណ្តើរឈ្លោះប្រកែកគ្នាបណ្តើរឈប់ម៉ូតូចុះវ៉ៃប្រាវផ្អើលសមត្ថកិច្ចជួយឃាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:55:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.