មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនយុវជន ៣នាក់ ដកហូតបានថ្នាំញៀន ១កញ្ចប់តូច

ភ្នំពេញ៖ ជនសង្ស័យ ៣ នាក់ ត្រូវបាន កម្លាំង សមត្ថកិច្ចខណ្ឌទួលគោក ធ្វើការ ឃាត់ខ្លួន និងឆែកឆេរខ្លួនប្រាណរកឃើញ ម្សៅក្រាមសថ្លាប្រភេទម៉ាទឹកកកចំនួន ១កញ្ចប់តូច និងដកហូតបានម៉ូតូ១គ្រឿង កាលពីវេលាម៉ោង ១០ នឹង ១០ នាទីយប់ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខ ភោជនីយដ្ឋានឈូកទិព្វ ក្នុងសង្កាត់ផ្សារ ដើមគ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ហួន សាន់ណា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរធ្វើការហាង លក់ម្ហូប បាយ 1-2-3 នៅម្តុំទួលទំពូង ខណ្ឌចំការមន  ស្នាក់នៅ កន្លែងធ្វើការ មានស្រុក កំណើត នៅភូមិព្រះស្រែ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ជនសង្ស័យទី ២ មានឈ្មោះ ទ្បុង ចិត្ត ភេទ ប្រុសអាយុ ៣០ ឆ្នាំ មុខរបរ និង ស្នាក់នៅ ជាមួយគ្នា មានស្រុក កំណើត នៅភូមិស្រែញី ស្រុកសំពៅមាស ខេត្តពោធិសាត់។
ជនសង្ស័យទី ៣ មានឈ្មោះ សុល សីថន ភេទ ប្រុស អាយុ ២៥ មុរបរ ដូចគ្នា ស្នាក់នៅ ជាមួយគ្នា មានស្រុកកំណើត នៅភូមិព្រៃញី ស្រុកសំពៅមាស ខេត្តពោធិសាត់។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចកំពុងដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៏ នៅពេលរាត្រី ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខ ជនសង្ស័យ ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក MIO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-3831 តាមបណ្តោយផ្លូវមុនីរ៉េត ទិសដៅពីកើតទៅលិច លុះមកដល់ចំណុច កើតហេតុខាងលើ ជនសង្ស័យទាំង ៣នាក់ ឃើញកម្លាំងសមត្ថកិច្ចឈរព្រោងព្រាត ក៏មានការភ័យស្លន់ស្លោ បានជិះម៉ូតូគេចពី សមត្ថកិច្ចតែត្រូវបានកម្លាំងមានការសង្ស័យ បានដេញចាប់បានវិញ និងបានឆែកឆេរ នៅលើដងខ្លួនក៏រកឃើញម្សៅក្រាមសថ្លាប្រភេទម៉ាទឹកកក ចំនួន ១កញ្ចប់តូច និង ដកហូត ម៉ូតូមួយគ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនបណ្ដោះអាសន្នទៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅ តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ សហការី
សមត្ថកិច្ចឃាត់ខ្លួនយុវជន ៣នាក់ ដកហូតបានថ្នាំញៀន ១កញ្ចប់តូច សមត្ថកិច្ចឃាត់ខ្លួនយុវជន ៣នាក់ ដកហូតបានថ្នាំញៀន ១កញ្ចប់តូច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:41:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.