មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតបានថ្នាំញៀន ៣កញ្ចប់ធំ មាន ១៥កញ្ចប់តូច និងម៉ូតូមួយគ្រឿង

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច ខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន និងឆែកឆេរខ្លួនប្រាណរកឃើញម្សៅសក្រាមប្រភេទ ម៉ាទឹកកក ចំនួន ៣កញ្ចប់ មាន ១៥កញ្ចប់តូច និងម៉ូតូ១គ្រឿង កាលពីវេលា ម៉ោង ៩ នឹង ៤០នាទីយប់ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខផ្សារហេលី ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក។
ជនសង្ស័យទី១ មានឈ្មោះ សៀង គឹមសាន្ត  ភេទ ប្រុស អាយុ ២៩ មុខរបរនៅផ្ទះ ស្នាក់នៅ ភូមិចុងថ្នល់ខាងលិច ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទី២ មានឈ្មោះ សូន្យ សុខុម ភេទ ប្រុសអាយុ ២១ មុខរបរនៅផ្ទះ ស្នាក់នៅ ម្តុំផ្សារឌុយមិច សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចកំពុងដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៌ នៅពេលរាត្រី ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចកើតហេតុខាងលើ ស្រាប់តែលេច មុខជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ធូដេ ពណ៌ក្រហម គ្មានស្លាកលេខ តាមបណ្តោយផ្លូវ ២៧១ ទិសដៅពីត្បូងទៅ ជើង ស្រាប់តែមកដល់ចំណុច កើតហេតុ ខាងលើ ជនសង្ស័យទាំង ២នាក់ ឃើញ កម្លាំង សមត្ថកិច្ចឈរព្រោងព្រាត ក៏មាន ការភយ័ស្លន់ស្លោ បានជិះម៉ូតូគេចពីសមត្ថកិច្ច តែត្រូវបានកម្លាំងមានការសង្ស័យ ក៏ដេញ ចាប់បានវិញ រួចឆែកឆេរ នៅលើដងខ្លួន ក៏ប្រទះឃើញម្សៅសក្រាមចំនួន ១៥កញ្ចប់ តូច ត្រូវនឹង ៣ កញ្ចប់ធំ ខ្សែករ១ខ្សែ ទូរស័ព្ទដៃ ៣គ្រឿង និងលុយមួយចំនួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំ រឿងបញ្ជូនខ្លួនទៅតុលាការចាត់ការបាននីតិវិធីច្បាប់៕ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតបានថ្នាំញៀន ៣កញ្ចប់ធំ មាន ១៥កញ្ចប់តូច និងម៉ូតូមួយគ្រឿង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតបានថ្នាំញៀន ៣កញ្ចប់ធំ មាន ១៥កញ្ចប់តូច និងម៉ូតូមួយគ្រឿង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:47:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.