មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តព្រលះរបងផ្ទះគេ ខ្ទេចផ្នែកខាងមុខរថយន្តទៅលែងរួច

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តទៅបុករបងផ្ទះអ្នកស្រុក រងការខូចខាតរថយន្តខ្ទេចផ្នែកខាងមុខ ទៅលែងរួច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ១០៧ ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បាត់ដំបង 2A-0265 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករបងផ្ទះប្រជាពរដ្ឋពេញ ទំហឹង បណ្ដាលរងការខូចខាត រថយន្តបង្ក ខ្ទេចផ្នែកខាងមុខទៅលែងរួច តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកណារងរបួសទេ ហើយភ្លាមៗនោះ ម្ចាស់រថយន្តបង្ក បានព្យាយាមថយរថយន្ត បំរុងបើករត់ តែទៅមិនរួច ក៏ចុះពីរថយន្តឡើងជិះម៉ូតូឌុប គេចខ្លួនបាត់។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះ មកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅប៉ុស្តិ៍ឫស្សីកែវ រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់។ ស៊ីន កុសល
ស្រវឹងស្រាបើករថយន្តព្រលះរបងផ្ទះគេ ខ្ទេចផ្នែកខាងមុខរថយន្តទៅលែងរួច ស្រវឹងស្រាបើករថយន្តព្រលះរបងផ្ទះគេ ខ្ទេចផ្នែកខាងមុខរថយន្តទៅលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:26:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.