មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ក្មេងសិស្សសាលាចូលលេងហ្គែមត្រូវជនសង្ស័យកាច់កយកម៉ូតូ តែមិនបានសម្រេច

ភ្នំពេញ៖ ក្មេងសិស្សម្នាក់ បាននាំគ្នាចូល លេងហ្គេម ដោយទុកម៉ូតូនៅខាងមុខ ក៏ត្រូវជនសង្ស័យមានគ្នា ៣ នាក់ ធ្វើសកម្មភាពកាច់កម៉ូតូមិនបានសម្រេច កាលពីវេលាម៉ោង ១២ នឹង ១៥ នាទីថ្ងៃត្រង់ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧ ស្ថិតនៅត្រង់ ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវរថភ្លើង ក្រុម ៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ម៉ម ដេវិត ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្សថ្នាក់ទី ៩E1 នៃអនុវិទ្យាល័យ ទួលសុវណ្ណរាម ទួលសង្កែ មានទីលំនៅ ផ្ទះគ្មានលេខ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ២ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេល កើតហេតុ ជនរងគ្រោះទាំង ២ នាក់ បានចេញពីសាលារៀន ដោយជិះម៉ូតូ មួយគ្រឿង ម៉ាក និច ពណ៌ខ្មៅ ស៊េរី២០១៧ គ្មានស្លាកលេខ ដោយបាននាំគ្នាចូលលេង ហ្គេមបាញ់ត្រី មួយកន្លែងតាមបណ្តោយ ផ្លូវរថភ្លើង ខណៈពេលទៅដល់ជនរងគ្រោះ បានទុកម៉ូតូនៅខាងមុខផ្ទះខាងលើ ដោយបានចាក់ត្រឹមត្រូវ បន្ទាប់មក ពួកគេទាំង ២ នាក់ ក៏បាននាំគ្នាចូលលេង ហ្គេម នៅក្នុងផ្ទះនោះ ខណៈពេលកំពុងលេង បានប្រហែលជាងកន្លះម៉ោង រូបគេបានដើរ ចេញពីក្នុងផ្ទះហ្គេម គោលបំណងដើរទៅ ទិញទឹកសុទ្ធហូប ស្រាប់តែចេញមក មិនឃើញម៉ូតូរបស់ខ្លួនដែលទុកនៅមុខផ្ទះនោះទេ ហើយក៏មានការឆោឡោថា មានចោរ លួចកាច់កម៉ូតូរបស់គេបាត់ហើយ ភ្លាមៗនោះ បានប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូជន រងគ្រោះយកទៅលាក់ទុកក្នុងបន្ទប់ជួលនៅក្បែរកន្លែងកើតហេតុ ហើយប្រជាការពារ បានឌុបជនរងគ្រោះមកប្តឹងសមត្ថកិច្ចឲ្យ ជួយអន្តរាគមន៍ នឹងចុះឆែកឆេរបន្ទប់ខាងលើ  ក៏ឃើញម៉ូតូជនរងគ្រោះលាក់ទុកនៅក្នុង បន្ទប់នោះពិតប្រាកដមែន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



ក្រោយពីឆែកឆេររកឃើញម៉ូតូនៅក្នុងបន្ទប់  ជនសង្ស័យទាំងនោះ បាននាំគ្នារត់គេចខ្លួន បាត់សម្រាលអស់តែម្តង តែក្រុមជន សង្ស័យទាំង ៣នាក់នោះ ត្រូវបានសមត្ថកិច្ច ស្គាល់អត្តសញ្ញាណម្នាក់ឈ្មោះ អាត្រូ ដែលជាម្ចាស់បន្ទប់ជួលលាក់ម៉ូតូខាងលើ  ហើយក៏ជាមុខសញ្ញាកាប់វាយប្លន់យកម៉ូតូ  និងទ្រព្យសម្បតិ្តពីប្រជាពលរដ្ឋ ដោយជន សង្ស័យទើបតែចេញពីពន្ធធនាគារថ្មីៗនេះផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ  និងតាមចាប់ខ្លួនជនសង្ស័យទាំង ៣ នាក់ ខាងលើ មកផ្តនទាទោសទៅតាមផ្លូវច្បាប់៕ សហការី
ក្មេងសិស្សសាលាចូលលេងហ្គែមត្រូវជនសង្ស័យកាច់កយកម៉ូតូ តែមិនបានសម្រេច ក្មេងសិស្សសាលាចូលលេងហ្គែមត្រូវជនសង្ស័យកាច់កយកម៉ូតូ តែមិនបានសម្រេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:44:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.