មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តវ៉ាជែងគេចំផ្លូវងងឹតមើលអត់ឃើញ ជ្រុលទៅបុកក្បាលនាគចែកផ្លូវគងពីលើទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងមិត្តភក្តិ ប្រុសស្រីបីនាក់ទៀត បើករថយន្តបោះពួយ យ៉ាងលឿន វ៉ាជែងខ្វះការប្រុងប្រយ័ត្ន ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យ រថយន្តពាក់លើទ្រូងផ្លូវទៅមុខលែងរួច តែសំណាងមិនមានអ្នករបួស។
ហេតុការណ៍នេះកើតឡើងនៅ ៨ នឹង ១០នាទីយប់ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ត្រង់ ចំណុចជិតស្តុបទេពផន ក្នុងសង្កាត់ផ្សារដេប៉ូ ១ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់រួមដំណើរនិងមិត្តភក្តិប្រុសស្រីបីរនាក់ទៀត បើករថយន្តព្រូស ពណ៌ស ពាក់ស្លាក លេខ បាត់ដំបង 2B-1246 ទិសដៅពីត្បូង ទៅជើង បោះពួយយ៉ាងលឿន ខណៈមកដល់ ចំណុចកើតហេតុខាងលើបានវ៉ាជែងគេ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុក ក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាល ឲ្យរថយន្តហោះទៅពាក់លើទ្រូងផ្លូវទៅលែងរួច។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



ក្រោយហេតុការណ៍ម្ចាស់រថយន្តបាន បើកទ្វា រថយន្តចេញមកខាងក្រៅ និយាយទៅកាន់ សមត្ថកិច្ចថាហួសចិត្តមិនគួរទៅបុកទ្រូងបែបនេះទេ ដោយសារផ្លូវងងឹត ពុំមានភ្លើង ហើយនិងគ្មានស្លាកសញ្ញាសំគាស់ សមត្ថកិច្ច ក៏តបទៅវិញដែរថា កន្លែងនេះទទួលស្គាល់ ដាច់ភ្លើងងងឹតមែន គ្រាន់តែកន្លែងនេះ កន្លងមករថយន្តបានបុកទ្រូងផ្លូវ ១០គ្រឿង ទៅហើយ សូមឲ្យចរាចរណ៍ក្រុង ដាក់ភ្លើង បំភ្លឺផង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទង ជំនាញមកវាស់វែងយករថយន្តបង្ក ទៅការិយាល័យចរារណ៍ ស្នងការរាជធានី ភ្នំពេញ រងចាំធ្វើការដោះស្រាយតាម ផ្លូវច្បាប់។ ស៊ីប កុសល
បើករថយន្តវ៉ាជែងគេចំផ្លូវងងឹតមើលអត់ឃើញ ជ្រុលទៅបុកក្បាលនាគចែកផ្លូវគងពីលើទៅមុខលែងរួច បើករថយន្តវ៉ាជែងគេចំផ្លូវងងឹតមើលអត់ឃើញ ជ្រុលទៅបុកក្បាលនាគចែកផ្លូវគងពីលើទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:36:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.