មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នងស្លាប់កូនប្រុសស្រីពីរនាក់ និងឪពុករងរបួសធ្ងន់

ភ្នំពេញ៖ យ៉ាងហោចណាស់ប្រុសស្រី ២នាក់ បានស្លាប់ក្នុងផ្នួកភ្លើងយ៉ាងអាណោចអាធម និងបណ្ដាលឲ្យឪពុកចូលទៅជួយរងរបួសធ្ងន់ ដែលនៅក្នុងករណីអគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នង កាលពីវេលាម៉ោង ២ នឹង ២០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៧ ដែលនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។
កូនប្រុសស្រីរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍អគ្គីភ័យខាងលើ មានឈ្មោះ ទី១ ឈ្មោះ យ៉េម រមនី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ ជាសិស្សថ្នាក់ទី ១០ ។ ទី២ ឈ្មោះ យ៉េម វណ្ណៈ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករផលិតទឹកសុទ្ធ ចំណែកឪពុកឈ្មោះ ស្រិញ ឈន អាយុ ៥១ឆ្នាំ មុខរបរ ដាំត្រកួន ក្បែរផ្ទះ (បានរងរបួសធ្ងន់) ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
បើតាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះ យ៉េម រ៉េត អាយុ ៤២ឆ្នាំ  ដែលត្រូវជាម្ដាយជន រងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែក និងអួលដើមក យំននាលដីថា ក្នុងក្រុម គ្រួសារគាត់គឺមានសមាជិក ៥នាក់ ដោយប្ដីប្រពន្ឋគាត់ ២នាក់ និងកូនប្រុស ២នាក់ ស្រីម្នាក់ នៅយប់កើតហេតុ រូបគាត់បានដេកនៅលើផ្ទះជាន់ផ្ទាល់ដី ៣នាក់ ប្ដីនិងកូនតូច ហើយកូនប្រុសស្រី រងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះ បាននៅជាន់លើ ដោយពេលឆ្លងចរន្ត អគ្គីសេនី បានឆាបឆេះផ្ទះនោះ គឺគ្រួសារ គាត់កំពុងតែដេកលង់លក់អស់ទៅហើយ  រហូតឆេះផ្ទះបានពាក់កណ្ដាលទើបដឹង ក្នុងនោះឪពុកម្ដាយ និងកូនពៅ ដែលដេក នៅក្រោម បានរត់ចុះចេញមកខាងក្រៅ ទាន់ពេលវេលា ដោយនៅឡើយយុវជន ប្រុសស្រីរងគ្រោះ នៅក្នុងផ្ទះខាងលើ កំពុងតែឆេះ ខណៈភ្លើងបានឆេះយ៉ាង សន្ធោសន្ធៅទៅហើយ ភ្លាមៗនោះឪពុក បានធាក់ទ្វាទំលុះចូលជួយកូនទាំង ២នាក់ តែមិនបានសម្រេច និងបណ្ដាលឲ្យរូបគាត់ ឆេះខ្លួនរងរបួសធ្ងន់ត្រូវបានបងប្អូននៅទីនោះ បញ្ជូនទៅសង្គ្រោះភ្លាមៗ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



ក្រោយពេលកើតហេតុ កូនប្រុសស្រី ២នាក់ ដែលដេកនៅលើបានឆេះស្លាប់ក្នុងភ្នួកភ្លើងឡើងរួញក្រញ៉ង់។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងហេតុការណ៍អគ្គីភ័យ ខាងលើនេះ គឺរថយន្តពន្លត់អគ្គីភ័យ មិនអាចចូលទៅបាញ់ពន្លត់ភ្លើងបាននោះទេ  ហើយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងកើតហេតុ ជួយទាញទុយោតូចៗ មកបាញ់ពន្លត់ដែរ តែមិនអាចជួយបាន ព្រោះអគ្គីភ័យបានឆេះ ផ្ទះ និងជនរងគ្រោះខាងលើអស់ទាំងស្រ៊ុងទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើកោសល្យ វិច្ច័យសាកសពជនរងគ្រោះខាងលើ និងប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សហការី
អគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នងស្លាប់កូនប្រុសស្រីពីរនាក់ និងឪពុករងរបួសធ្ងន់ អគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នងស្លាប់កូនប្រុសស្រីពីរនាក់ និងឪពុករងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.