មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងកត់កន្ទុយលេខ ខុសច្បាប់មួយកន្លែង

ភ្នំពេញ៖ ល្បែងកន្ទុយលេខឆ្នោតវៀតណាម ស៊ីសងខុសច្បាប់ បំភាន់ភ្នែកសមត្ថកិច្ច ជ្រកក្រោមស្លាកសញ្ញាយីហោ ឱសថស្ថាន លក់ថ្នាំពេទ្យ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាល ខណ្ឌឫស្សីកែវ សហការជាមួយ នគរបាលមូលដ្ឋាន ដឹកនាំដោយលោក អនុសសេនីយ៍ត្រី ម៉ៅ ចាន់ថុន បានធ្វើការ ចុះបង្ក្រាប កាលពីវេលាម៉ោង ៣ នឹង ៣០ នាទីរសៀល ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៧ នេះ ដែលស្ថិតចំណុចផ្ទះលេខ ១៩៦៤ តាមបណ្តោយផ្លូវជាតិលេខ ៥ ក្រុម ២ ភូមិ-ខ (១) សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
លោក ម៉ៅ ចាន់ថុន បានឲ្យដឹងថា ជាលទ្ធផល ក្នុងការចុះបង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ចយើងសហការជាមួយ សមត្ថកិច្ចមូលដ្ឋាន និងមានការសម្រប សម្រួល ពីសំណាក់លោកស្រី វ៉ា សក្កដា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ហើយបានបើកប្រតិបត្តិការ ស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងលួចជ្រកក្រោយស្លាកយីហោ ឱសថស្ថាន លក់ថ្នាំពេទ្យ ដោយបានឃាត់ខ្លួនមនុស្សម្នាក់  និងដកហូតវត្ថុតាងមួយចំនួនធំ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



លោក បានបន្តទៀតថា នៅក្នុងកិច្ចការ ប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានឃាត់ ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ពៅ ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ (ជាអ្នក កត់ឆ្នោត) ស្នាក់នៅទីតាំងកើតហេតុ ខាងលើ។
ចំណែកឯវត្ថុតាងដកហូតរួមមានៈ ក្រដាស សម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ, ត្រាសម្រាប់វាយថ្ងៃខែឆ្នាំចំនួន មួយ, ប៊ិចចំនួន ៣ ដើម, ម៉ាស៊ីនគិតលេខចំនួន មួយ, ស៊េរីចេញឆ្នោតមួយចំនួន និងប្រាក់ ចំនួន ៨ ម៉ឺនរៀល។ ក្រោយមកពីធ្វើការ ឃាត់ខ្លួនជនសង្ស័យ  និងនាំខ្លួនជនសង្ស័យ  ទៅធ្វើការសាកសួរបន្ត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយ នឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការ បន្តតាមនីតិវិធីច្បាប់៕ ស៊ីន កុសល
សត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងកត់កន្ទុយលេខ ខុសច្បាប់មួយកន្លែង សត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងកត់កន្ទុយលេខ ខុសច្បាប់មួយកន្លែង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:05:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.