មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តងោកមួយភាំងបុករង្វង់មូលកាំកូក្រឡាប់ផ្ងាជើង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបែនដឹក គ្រោះ បោះពួយយ៉ាងលឿន ហើយបានងោក មួយភាំង ក៏ជ្រុលទៅបុករង្វង់មូល កាំកូសុធី បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើ តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។
ហេតុកាណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ៥០នាទីយប់ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ុងរិទ្ធី ចំណុចរង្វង់មូលកាំកូសុធី ក្នុងសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមព័ត៌មានពីតៃកុងរថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ បានបើករថយន្តនីសាន់ ពណ៌ត្រីអ៊ី ចង្កូតស្ដាំ ពាក់ស្លាកលេខ.KP-S0391 ដឹកគ្រោះពេញ ចេញពីត្រពាំងក្រឡឹង មកដាក់នៅម្តុំអង្តែន ទួលគោក ពីលិចទៅកើតក្នុងល្បឿនលឿន ដោយសារស្រវឹងស្រឿងៗផងនោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានងោកមួយភាំង បណ្ដាលឲ្យទៅបុក រង្វង់មូលពេញទំហឹង ក្រឡាប់ផ្ងាជើង ឡើងលើច្រង៉ាង រថយន្តរងការខូចខាតយ៉ាង ដំណំសំណាងមិនមានអ្នករបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ធ្វើការវាស់វែងយក រថយន្តបង្កទៅការិយាល័យចរារណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយ តាមផ្លូវច្បាប់។ សហការី
បើករថយន្តងោកមួយភាំងបុករង្វង់មូលកាំកូក្រឡាប់ផ្ងាជើង បើករថយន្តងោកមួយភាំងបុករង្វង់មូលកាំកូក្រឡាប់ផ្ងាជើង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.