មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ដើរហាត់ប្រាណនៅលើដងផ្លូវត្រូវជនសង្ស័យមានគ្នាពីរនាក់ ឆក់យកទូរស័ព្ទដៃទៅបាត់

ភំ្នពេញ៖ បុរសជនជាតិកូរ៉េម្នាក់ កំពុងដើរ ហាត់ប្រាណតាមដងផ្លូវ ត្រូវជនសង្ស័យ មានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសំរេចហើយជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ នឹង ៣០នាទីយប់ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមដងផ្លូវម៉ុងរិទ្ធី ក្បែរ ការាស់សាំងតេលា ខាងលិចរង្វង់មូល កាំកូសីុធី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ជនជាតិកូរ៉េម្នាក់ ដើរហាត់ប្រាណបណ្តើរ ដៃកាន់ទូរស័ព្ទបណ្តើរ ទិសដៅពីកើតទៅលិច  លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក មកពីក្រោយ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកសាមសុងកាទ្បាក់សីុA7 បានសំរេចពីជនរងគ្រោះ ហើយជិះខ្លួនបាត់ស្រមោល ភ្លាមៗនោះ ជនរងគ្រោះបានស្រែកឆោលទ្បោ ធ្វើឲ្យ ផ្អើលដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវ ឈប់និងឈរមើលច្រើនព្រោងព្រាត។
គួរបញ្ជាក់ផងដែរថាដោយសាជនរងគ្រោះ មិនចេះនិយាយភាសាខ្មែរ ធ្វើឲ្យ អ្នកសាព័ត៌មានមិនអាចសួរនាំបាន។
តាមការបង្ហើបអ្នកដែលរស់នៅក្បែរនោះ បានឲ្យដឹងថា ជនរងគ្រោះស្នាក់នៅក្នុង បូរីកាំកូសីុធី។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់  ហើយបានឌុបជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទួលសង្កែរ៕ ស៊ីន កុសល
ដើរហាត់ប្រាណនៅលើដងផ្លូវត្រូវជនសង្ស័យមានគ្នាពីរនាក់ ឆក់យកទូរស័ព្ទដៃទៅបាត់ ដើរហាត់ប្រាណនៅលើដងផ្លូវត្រូវជនសង្ស័យមានគ្នាពីរនាក់ ឆក់យកទូរស័ព្ទដៃទៅបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.