មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចចុះបង្ក្រាបមេជួញដូរគ្រឿងញៀនម្នាក់ រួមទាំងថ្នាំញៀន ១៩កញ្ចប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាល ខណ្ឌឬស្សីកែវ បានបើកការ ស្រាវជ្រាវទាំងយប់ទាំងថ្ងៃ ក្នុងការខិតខំ បោសសំអាត នូវករណីគ្រឿងញៀន អោយអស់ក្នុងទឹកដី ខណ្ឌឬស្សីកែវ ជាបន្តបន្ទាប់ ដើម្បីបញ្ឈប់នូវចរាចរណ៍ គ្រឿងញៀនគ្រប់រូបភាព រហូតឈានទៅ ដល់អស់ទាំងស្រុងតែម្តង  ហើយសមត្ថកិច្ច នៅតែបន្តបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន មួយកន្លែងទៀត ដែលជា មុខសញ្ញាជួញដូរដ៏ធំកាលវេលាម៉ោង ៥ នឹង ៤០ នាទីល្ងាច ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៧ ត្រង់ចំណុចផ្ទះគ្មានលេខ ក្រុម ៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
លោកអធិការ ខណ្ឌឬស្សីកែវ បានមាន ប្រសាសន៍ ប្រាប់អោយដឹងថា ក្នុងប្រតិបត្តិការ បង្ក្រាបនេះ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ  ង្វៀង វិនចូវទឹង ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្ទះជួល គ្មានលេខ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។
លោកអធិកាខណ្ឌបានបន្តប្រាប់អោយដឹងទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាន ធ្វើការឆែកឆេររកឃើញវត្ថុតាងមួយចំនួន រួមមានៈ ម្សៅក្រាមពណ៌សថ្លាចំនួន ១៩ កញ្ចប់ ជាប្រភេទ ម៉ាទឹកកក, ជញ្ជីងសម្រាប់ ថ្លឹងគ្រឿងញៀន ចំនួន មួយគ្រឿង, ថង់សម្រាប់ច្រកមួយចំនួន, ដាវកែច្នៃចំនួន មួយដើម និងឧបករណ៍ប្រើប្រាស់ មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបាន សមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការ នគបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការ សាកសួរយកចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី៕ ស៊ីន កុសល
សមត្ថកិច្ចចុះបង្ក្រាបមេជួញដូរគ្រឿងញៀនម្នាក់ រួមទាំងថ្នាំញៀន ១៩កញ្ចប់ សមត្ថកិច្ចចុះបង្ក្រាបមេជួញដូរគ្រឿងញៀនម្នាក់ រួមទាំងថ្នាំញៀន ១៩កញ្ចប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:21:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.