មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូចេញពីក្លិបត្រូវជនសង្ស័យមួយក្រុមប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ៖ យុវជន១ក្រុមមានគ្នា ៩នាក់ និងម៉ូតូ ៤គ្រឿង ត្រូវចោរ១ក្រុម ជិះម៉ូតូជាង ១០គ្រឿង បានធ្វើសកម្មភាពមកកាប់ប្លន់ បណ្ដាលឲ្យរងរបួសបែកក្បាល ហើយយក ម៉ូតូនិច ជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ៥០នាទីយប់ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ មុនីវង្ស កែងនឹងផ្លូវ ៣០៦ ក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ សៀត ពិសី ភេទ ប្រុស អាយុ ២១ ឆ្នាំ ស្នាក់នៅម្តុំ បឹងត្របែក ខណ្ឌចំការមន។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នា ៩នាក់ ជិះម៉ូតូ ៤គ្រឿង ចំណែករូបគាត់ជិះម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CU-2045 បានចេញពីក្លឹបរ៉ុក ខណៈបើកមកដល់ចំណុច កើតហេតុខាងលើ ម៉ូតូ៣គ្រឿងទៀត បានទៅមុខចោលបាត់ ស្រាប់តែមានក្រុមចោរប្លន់១ក្រុម ជាង១០ ម៉ូតូបានជិះមកពីក្រោយ ធ្វើសកម្មភាពយក ដុំថ្មគប់ និងមានដាវមានកាំភ្លើងទៀតផង បណ្ដាលឲ្យរូបគាត់ភ័យ ក៏ផ្ដួលម៉ូតូចោលរត់ យករួចខ្លួន ដោយឃើញឱកាសល្អក្រុមចោរ ទាំងនោះ បានលើម៉ូតូជិះគេចខ្លួនដោយ សុវត្តិភាព ចំណែករូបគាត់ត្រូវនឹងដុំថ្ម រងរបួស បែកក្បាលផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់បានឌុបជនរងគ្រោះមកដាក់ពាក្យបណ្ដឺង នៅប៉ុស្តិ៍បឹងកេងកង១៕ ស៊ីន កុសល
ជិះម៉ូតូចេញពីក្លិបត្រូវជនសង្ស័យមួយក្រុមប្លន់យកម៉ូតូទៅបាត់ ជិះម៉ូតូចេញពីក្លិបត្រូវជនសង្ស័យមួយក្រុមប្លន់យកម៉ូតូទៅបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.