មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកអ្នដើរឆ្លងផ្លូវរងរបួសធ្ងន់ និងស្រាល ៣នាក់

ភ្នំពេញ៖ នារីម្នាក់រួមដំណើរនិងម្ដាយ បើកម៉ូតូ១គ្រឿង បោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានគេចពីម៉ូតូ១ គ្រឿងទៀត ជ្រុលចង្កូតទៅបុកនារីម្នាក់កំពុង ដើរ ឆ្លងផ្លូវបណ្ដាលឲ្យបោកនឹងថ្នល់ រងរបួស ធ្ងន់និងស្រាលទាំងបីនាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីព្រឹក ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ ៥ នៅត្រង់ជិតសួនឃ្លាំងសាំង សូគីមិច ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់ រួមនិងម្ដាយ បើកម៉ូតូ១ គ្រឿង ម៉ាកអ៊ែហ្លែត ពណ៌ក្រហម ពាក់ស្លាក លេខ កណ្ដាល 1D-3597 ពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុច កើតហេតុខាងលើ បានគេចពីម៉ូតូ១គ្រឿង ទៀត មិនចាំម៉ាក ក៏ជ្រុលទៅបុកនារី កោសជប់ម្នាក់ កំពុងដើរឆ្លងផ្លូវពីលិច ទៅកើត បណ្ដាលឲ្យបោកនឹងថ្នល់ រងរបួសធ្ងន់ និងស្រាលទាំងបីនាក់។
ក្រោយកើតហេតុជនរងដែលរងរបួសធ្ងន់២នាក់ ត្រូវអ្នកស្រុកលើទៅដាក់ទៅគៀនផ្លូវ រួចធ្វើចលនាឲ្យដឹងខ្លួន ហើយទាក់ទងហៅ រថយន្តមកដឹកទៅព្យាបាល។
បើកម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកអ្នដើរឆ្លងផ្លូវរងរបួសធ្ងន់ និងស្រាល ៣នាក់ បើកម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកអ្នដើរឆ្លងផ្លូវរងរបួសធ្ងន់ និងស្រាល ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:19:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.