មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តមិនគោរពភ្លើងស្តុបជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមិនគោរព ភ្លើងស្តុប បានជ្រុលទៅបុកម៉ូតូចំពីមុខ ពេញទំហឹង បណ្តាលឲ្យរងរបួសបាក់ ជើងម្ខាង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ១០នាទីយប់ នៅចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



យោងតាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-7306 តាមបណ្ដោយផ្លូវ ២១៧ ទិសដៅ ពីលិចទៅកើត ខណៈមកដល់ចំណុច កើតហេតុខាងលើ កំពុងឆ្លងផ្លូវភ្លើងនៅខៀវ នៅឡើយ បានពាក់កណ្ដាលទៅហើយ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-4832 បើកដោយបុរសម្នាក់ រួមដំណើរ បួននាក់ តាមបណ្ដោយផ្លូវព្រះស៊ីហនុ ពីត្បូងទៅជើងបោះពួយយ៉ាងលឿន ដោយមិនគោរពភ្លើងស្តុបនោះទេ បានមក បុកម៉ូតូចំពីមុខទាំងកំរោល បណ្ដាលឲ្យ រងរបួសបាក់ជើងម្ខាងជាម្ងន់ ចំណែករថយន្ត បង្កមិនព្រមឈប់ទទួលខុសត្រូវទេ ព្យាយាម បើករត់រហូតមកដល់ផ្កាឈូកទិព្វបួន ទើបប្រជាជនដេញពីក្រោយចាប់បាន ចំណែកជនរងគ្រោះ ត្រូវបាន រថយន្តគ្លីនិច ឯកជនមកដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ ទាក់ទងឲ្យជំនាញមកវាស់វែង យករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅការិយាល័យចរារណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រងចាំធ្វើការដោះ ស្រាយតាមផ្លូវច្បាប់។ សហការី
បើករថយន្តមិនគោរពភ្លើងស្តុបជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់ បើករថយន្តមិនគោរពភ្លើងស្តុបជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:44:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.