មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន ៩កញ្ចប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការចុះបង្ក្រាបទីតាំង មួយកន្លែង ដោយ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដកហូត ថ្នាំញៀន ៩កញ្ចប់ ដាក់ក្នុងនំ១កញ្ចប់វែង និងថង់នំដាក់មួយចំនួនទៀត កាលពីវេលា ម៉ោង ៤ នឹង ៣០ នាទីរសៀល ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះមួយកន្លែង គ្មានលេខ ផ្លូវបេតុងក្រុម ១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ដាំង យ៉ាងឌឹក ហៅ និត សុខសាន្ត ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះជួល កន្លែងកើតខាងលើ(ជួញដូរ),

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



សមត្ថកិច្ចបានបន្តទៀតថា កិច្ចប្រតិបត្តិការ នេះ គឺសមត្ថកិច្ចយើងបានសហការជាមួយ ប៉ុស្តិ៍ស្វាយប៉ាក និងប្រជាការពារ សង្កាត់ឫស្សីកែវ ធ្វើការស្រាវជ្រាវរហូតឈាន ដល់ការចុះបង្ក្រាបជាក់ស្តែង នៅទីតាំងជួញ ដូរ និងចែកចាយគ្រឿងញៀនខាងលើ ព្រមទាំងដកហូតម្សៅក្រាម ពណ៌សថ្លា ៩ កញ្ចប់ និងថ្នាំដាក់ក្នុងនំមួយចំនួនទៀត  ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕ ស៊ីន កុសល
សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន ៩កញ្ចប់ សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន ៩កញ្ចប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:21:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.