ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូឆ្លងផ្លូវប្រញាប់ពេក ជ្រុុលទៅប៉ះ ម៉ូតូមួយគ្រឿងទៀត ដែលកំពុងបើកនៅលើ ដងផ្លូវដូចគ្នា បណ្តាលឲ្យដួលបោកនឹងថ្នល់ រងរបួសធ្ងន់ម្នាក់ ចំណែកម្ចាស់ម៉ូតូបង្ក មិនមាន រងរបួសនោះទេ។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខ មូលដ្ឋានកង រាជអាវុធហត្ថ ខណ្ឌទួលគោក ក្នុងសង្កាត់ ទឹកល្អក់ ៣ ខណ្ឌទួលគោក។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូមួយគ្រឿង ម៉ាក ឌ្រីមសង់ស៊េរី ០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-7975 តាមបណ្តោយផ្លូវលេខ ២៥៧ ទិសដៅពីជើង ទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវ ១៨២ បានបត់ស្តាំ ក៏ជ្រុលចង្កូចទៅប៉ះ ម៉ូតូមួយគ្រឿម៉ាក PCX ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1FX-9298 ជិះដោយបុរស ម្នាក់ តាមផ្លូវ ១៨២ ទិសដៅពីលិចទៅកើត បណ្តាលឲ្យម្ចាស់ម៉ូតូ PCX ដួលបោកនឹងថ្នល់ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនីក ឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែក ម្ចាស់ម៉ូតូបង្កមិនមានរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូ ទាំងពីរគ្រឿងទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាល ខណ្ឌទួលគោក រងចាំដោះគ្នាទៅ តាមផ្លូវច្បាប់៕ សហការី
បើកម៉ូតូឆ្លងផ្លូវលឿនពេកជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:22:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:22:00 PM
Rating:
No comments: