បើកម៉ូតូប្រញាប់ពេកជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូប្រញាប់ពេកជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនពេក មកដល់ផ្លូវបំបែកជាបួន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលបើក ឆ្លងផ្លូងវពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់ ចំណែកម៉ូតូបង្ករងរបួសបែកមុខ បែកមាត់។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១២ នឹង ២០រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុច ផ្លូវលេខ ១៥០ កែងផ្លូវ ២៥៣ ជាប់នឹង ផ្សារគីទ្បូលេខ ៤ ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ០១០ ពណ៌ខ្មៅ ពាកស្លាកលេខ កំពង់ចាម 1M-2247 តាមផ្លូវលេខ ២៥៣ ទិសដៅពី ត្បូងទៅជើង លុះមកដល់ផ្លូវបំបែកជាបួន កន្លែងកើតហេតុខាងលើ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកស្មាក់ REVO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CM-2350 ជិះដោយស្ត្រីម្នាក់តាមផ្លូវ ១៥០ ទិសដៅពីកើតទៅលិច ពេញទំហឹង ដួលបោក នឹង ថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនីក ឯកជនហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូបង្ករងរបួសបែកមុខបែកមាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែង យកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក រងចាំដោះគ្នាទៅតាម ផ្លូវច្បាប់៕ ផ្កាយព្រឹក
បើកម៉ូតូប្រញាប់ពេកជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ម្នាក់ បើកម៉ូតូប្រញាប់ពេកជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:43:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.