បើកម៉ូតូលឿនពេកវាក់នឹងរថយន្តចាប់ហ្វ្រាំងមិនទាន់ រេចង្កូតទៅបុករុឺម៉កម៉ូតូចតចោលលើចិញ្ចើមផ្លូវរងការខូចខាតទាំងសងខាង
ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្ន វ៉ាក់នឹងរថយន្តមួយគ្រឿង មិនចាំម៉ាកដែលបត់ឆ្លងផ្លូវនៅពីមុខ ចាប់ហ្វ្រាំងរេចង្កូតទៅបុករឺម៉កម៉ូតូ ពីក្រោយ ដែលម្ចាស់ចតចាំដឹកម៉ូយនៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំង សងខាង សំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍កើតទ្បើងកាលពីវេលាម៉ោង ៨ នឹង ១០យប់ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខសណ្ឋាគារ ណៃ អុីន ក្នុងសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពពីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុ គេឃើញ យុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ស៊េរី ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-0277 ជិះតាមផ្លូវលេខ ២៨៩ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាង លឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកមក ពីមុខបញ្ច្រាស់ទិសដៅគ្នាបានបត់កាត់មុខ ម៉ូតូធ្វើឲ្យម្ចាស់ម៉ូតូចាប់ហ្វ្រាំងរេចង្កូតទៅបុក រុឺម៉កម៉ូតូមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AN-7622 ពីក្រោយដែលម្ចាស់ចាំដឹកម៉ូយចតនៅ លើចិញ្ចើមផ្លូវស្របទិដៅគ្នា ពីត្បូងទៅជើង ពេញទំហឹង បណ្តាលឲ្យរុឺម៉កម៉ូតូ និងម៉ូតូ ខូចខាតយ៉ាងដំណំដូចគ្នា សំណាងល្អមិន មានអ្នករងរបួស។
ក្រោយកើតហេតុ ភាគីទាំងសងខាងបាន សម្រុះសម្រួលគ្នា ខាងម្ចាស់ម៉ូតូសុខចិត្ត ចេញថ្លៃសំណងជួសជុលទៅលើរុឺម៉កម៉ូតូទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែង៕ សហការី
បើកម៉ូតូលឿនពេកវាក់នឹងរថយន្តចាប់ហ្វ្រាំងមិនទាន់ រេចង្កូតទៅបុករុឺម៉កម៉ូតូចតចោលលើចិញ្ចើមផ្លូវរងការខូចខាតទាំងសងខាង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:49:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:49:00 PM
Rating:
No comments: