ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនពេក ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្ត ធន់ដ្រា ចំពាក់កណ្តាល ដែលកំពុងបើក ឆ្លងផ្លូវពេញទំហឹង បែកក្បាលស្លាប់គួរឲ្យ អាណោចអធម។
ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង ១ នឹង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៦៥ កែងផ្លូវ ១៥០ ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ជនជាតិចិនម្នាក់ បើករថយន្តធន់ដ្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-3807 តាមបណ្តោយផ្លូវ ២៦៥ ពីកើតទៅលិច ក្នុងល្បឿនលឿន បានឆ្លងផ្លូវ ខណៈពេលនោះស្រាប់តែ មានម៉ូតូឌ្រីមសង់ ០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-9161 បើកដោយបុរសម្នាក់ ពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តពេញទំហឹង បោកក្បាលនឹងរថយន្តស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុតែម្ដង ភ្លាមៗនោះម្ចាស់ រថយន្តធន់រ៉ា បំរុងបើករត់ត្រូវបានសមត្ថកិច្ច ឃាត់ទាន់ពេលវេលា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះមកវាស់វែងយក រថយន្ត និងម៉ូតូរងគ្រោះ ទៅការិយាល័យ ចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសព មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានរថយន្តគ្លីនិកឯកជន ដឹកយកទៅ តំកល់ ទុកនៅវត្តអង្គតាមិញ ដើម្បីស្វែងរក សាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស៊ីន កុសល
បើកម៉ូតូលឿនពេកទៅបុករថយន្តឆ្លងផ្លូវបោកផ្ទប់នឹងរថយន្តបែកក្បាលស្លាប់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:59:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:59:00 PM
Rating:
No comments: