បើកម៉ូតូបញ្រ្ចាសផ្លូវចរាចរណ៍ត្រូវរថយន្តបុកស្លាប់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូបញ្រ្ចាសផ្លូវចរាចរណ៍ត្រូវរថយន្តបុកស្លាប់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូបញ្ច្រាសផ្លូវ ចរាចរណ៍ ត្រូវរថយន្តព្រូសបុកពេញទំហឹង អូសប្រមាណម្ភៃម៉ែត្រ បណ្តាលឲ្យស្លាប់គួរឲ្យ អាណោចអធ័ម។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ នឹង ៥០នាទីយប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាម បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចលើស្ពាន ៧មករា ក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់ បើករថយន្តព្រូស ពណ៌ កាបស្តាំង ពាក់ស្លាកលេខ ភ្នំពេញ 2AB-8563 ពីលិចទៅកើត ខណៈពេលមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែមានម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1C-9805 បើកដោយបុរសម្នាក់បញ្ច្រាស់ផ្លូវ ចរាចរណ៍ បណ្ដាលបុកគ្នាពេញទំហឹង ម៉ូតូ និងរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូបានបែកក្បាលធ្លាយពោះ វៀន ចេញមកក្រៅស្លាប់ភ្លាមៗ រីឯរថយន្ត អូសម៉ូតូប្រហែល ២០ម៉ែត្រ ទៅមុខលែងរួច
សពជនរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ មកវាស់វែងយក រថយន្ត និងម៉ូតូរងគ្រោះ ទៅការិយាល័យ ចរាចរណ៍ជើងរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ ត្រូវ រថយន្តគ្លីនិចឯជន ដឹងយកទៅតំកល់ទុក នៅវត្តអង្គតាមិញ រងចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី
បើកម៉ូតូបញ្រ្ចាសផ្លូវចរាចរណ៍ត្រូវរថយន្តបុកស្លាប់ម្នាក់ បើកម៉ូតូបញ្រ្ចាសផ្លូវចរាចរណ៍ត្រូវរថយន្តបុកស្លាប់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:52:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.