យុវជនម្នាក់ត្រូវជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជនម្នាក់ត្រូវជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖ យុវជនម្នាក់រួមដំណើរនឹងនារី ជាសង្សារ ត្រូវបានក្រុមជនសង្ស័យ មានគ្នា ៦នាក់ ធ្វើសកម្មភាពកាប់ប្លន់បណ្ដាលឲ្យ ត្រូវ១ដាវរងរបួសយកម៉ូតូបានសំរេចជិះខ្លួនដោយសុវត្តិភាព។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧ នឹង ៤០នាទីយប់ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ចំងាយពីក្រុមហ៊ុនលក់រថយន្តម៉ាកសឺដែស ប្រហែល ៣០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


ជនរងគ្រោះមានឈ្មោះ ផុង សៀងលី ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំណែកនារីជាគូ ដណ្ដឹង ដែលជិះពីក្រោយ មានឈ្មោះ សុខ ចាន់ណារី អាយុ ១៧ ឆ្នាំ មុខរបរ កម្មករោងចក្រ ស្នាក់ជាមួយគ្នា។
តាមសំដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានខ្ចីម៉ូតូបងប្អូន ម៉ាកនិច ពណ៌ស ០១៤ ពាក់ស្លាកលេខ កណ្ដាល 1S-7124 គោលបំណងជិះមក ភ្នំពេញ តាមផ្លូវ ៦០ម៉ែត្រ ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតខាងលើ ដោយផ្លូវ ងងឹត ហើយស្ងាត់ផងនោះ ស្រាប់តែមាន ចោរប្លន់១ក្រុម មានគ្នា ៦ ទៅ ៧នាក់ ជិះម៉ូតូ ៤ គ្រឿង មិនចាំម៉ាក ជិះមកពីក្រោយ ធ្វើសកម្មភាពកាប់ប្រហារ មកលើរូបគាត់ បណ្ដាលឲ្យត្រូវ១ដាវចំដៃខាងឆ្វេងរងរបូស ហើយគាត់រត់ចោលម៉ូតូ ឃើញឱកាសល្អ ជនសង្ស័យបានលើកម៉ូតូជិះគេចខ្លួន បាត់ស្រមោលតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះ ទៅដល់កន្លែងកើតហេតុ បាននាំជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឈានទៅដល់វែកមុខជនសង្ស័ុយ ចាប់មកផ្ដាន់ន្ទាទោសតាមផ្លូវច្បាប់។ ស៊ីន កុសល
យុវជនម្នាក់ត្រូវជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព យុវជនម្នាក់ត្រូវជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:38:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.