បើករថយន្តមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមិនគោរព ភ្លើងស្តុប ជ្រុលចង្កូតទៅបុករថយន្ត មួយគ្រឿងទៀត រងការខូចខាតទាំង សងខាង។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ៤០នាទីយប់ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចស្តុបផ្សារដេប៉ូ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញ បុរសស្រវឹងស្រាម្នាក់ បើកថយន្តមួយគ្រឿង ម៉ាកហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7676 តាមបណ្តោយផ្លូវ ២១៥ ទិសដៅពីត្បូវទៅជើង ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុខាងលើ មិនគោរពភ្លើងស្តុប ក៏ជ្រុលចង្កូតទៅបុក រថយន្តហាយប្រ៊ីត ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S-6555 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ ១៨៣ ទិសដៅពីកើតទៅលិច ចំស្តុបខាងឆ្វេង ខាងមុខ រងការខូចខាតបន្តិចបន្តួច ចំណែក រថយន្តបង្ករងការខូចខាតស្តុបខាងមុខបន្តិចបន្តួចដូចគ្នាសំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ បានឲ្យភាគីទាំងសងខាងសម្រុះសម្រួលគ្នា ខាងរថយន្តបង្កសងទៅរថយន្តរងគ្រោះ ចំនួន ១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅ កន្លែងកើតហេតុ៕
បើករថយន្តមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង បើករថយន្តមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

Powered by Blogger.