ភ្នំពេញ៖ រថយន្តក្រុងក្រុមហ៊ុនចាយអ៊ិន បុករះរុឺម៉កម៉ូតូ និងម៉ូតូ១គ្រឿង អូសប្រហែល ៣០០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាលបីនាក់។
ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលា ម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ ៦A នៅត្រង់ចំណុចវ៉ាស៊ីនតោន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមសាក្សីឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុង ក្រុមហ៊ុនចាយអ៊ិន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-3088 ដឹកភ្ញៀវពេញ ទិសដៅ ពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមក ដល់ចំណុចកើតហេតុខាងលើ បានទៅបុក រះរុឺម៉កម៉ូតូ បើកដោយបុរសម្នាក់ និងម៉ូតូ ឌ្រីមសង់ ០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GE-2017 បើកដោយបុរសពីរនាក់ អូសប្រហែល ៣០០ម៉ែត្រ តែសំណាងល្អ អ្នកបើកម៉ូតូលោតចេញទាន់រងរបួសស្រាល ចំណែកម្ចាស់រុឺម៉ក រងរបួសធ្ងន់ ត្រូវបាន រថយន្តគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះ ភ្លាមៗ ហើយភ្លាមៗនោះដែរ អ្នកបើក រថយន្តរួមទាំងភ្ញៀវរួមដំណើរ មិនហ៊ាន ចុះពីរថយន្តនោះទេ ដោយខ្លាចប្រជាជន ប្រើអំពើហឹង្សា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះមកវាស់វែងយក រថយន្តបង្កព្រមទាំងរុឺម៉ក រួមនិងម៉ូតូទៅ ការិយាល័យចរាចរណ៍ជើងគោក ស្នងការ រាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវ ច្បាប់។ កុសល
បើករថយន្តក្រុងបុករះរុឺម៉កម៉ូតូ និងម៉ូតូ រងរបួសធ្ងន់ និងស្រាល ៣នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:00:00 PM
Rating:

No comments: