ភ្នំពេញ៖ យុវជនពីនាក់បើកម៉ូតូសន្តោងរទេះ អេតចាយបញ្ច្រាស់ផ្លូវចរាចរណ៍ ត្រូវបានម៉ូតូ មួយគ្រឿងទៀតបុកចំពីមុខពេញទំហឹង បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ម្នាក់ និងស្រាលពីរនាក់។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៨ នឹង ៤០ នាទីយប់ ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខ សាលាព្រះយេស៊ូ គ្រិស្ត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
យោងតាមប្រភពពីអ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកប្លិស ពណ៌ស គ្មានស្លាកលេខ បានសន្តោងរទេះ អេតចាយពីក្រោយ តាមបណ្តោយផ្លូវ ៥៩៨ ទិសដៅពីត្បូងទៅជើង បញ្ច្រាស់ផ្លូវចរាចរណ៍ លុះមកដល់ចំណុចកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងទៀត ម៉ាក ឌ្រីមសង់ ស៊េរី ០១១ ពាក់ស្លាកលេខ ភ្នំពេញ G-8919 ស្លាកលេខ កាត់-ត មើលមិនច្បាស់ជិះដោយ បុរសម្នាក់បញ្ច្រាស់ទិដៅគ្នាពីជើងទៅត្បូង បុកចំពីមុខពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូ សង់០១១ រងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនីក ឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម្ចាស់ម៉ូតូសន្តោងរទេះអេតចាយ រងរបួសបែកមុខបែកមាត់ម្នាក់ និងម្នាក់ទៀត រងរបួសស្រាល ហើយបានគេចខ្លួនបាត់ ស្រមោល ឯម៉ូតូទាំងពីរគ្រឿងខូចខាត យ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះ មកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕ សហការី
បើកម៉ូតូអូសរទេះអេតចាយបញ្ច្រាសទិសចរាចរណ៍ ត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសធ្ងន់ និងស្រាល ៣នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:28:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:28:00 PM
Rating:

No comments: