ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់

ភ្នំពេញ៖ ម៉ូតូពីគ្រឿងបើកលឿនដូចគ្នា ខ្វះការប្រុងប្រយ័ត្ន មកដល់ផ្លូវបំបែកជាបួន បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួស ធ្ងន់ម្នាក់ និងពីរនាក់ទៀតរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២៣ នឹង ៣០នាទីយប់ ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ៤៣០ កែងផ្លូវ ១៩៩ នៅចំណុចក្រោយមន្ទីរពេទ្យ រុស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ បើកម៉ូតូឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1FE-6099 ពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុក ម៉ូតូ ហុងដាមូន ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FI-3381 បើកដោយបុរសម្នាក់ពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នាពេញទំហឹង បណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ម្នាក់ខាងម៉ូតូហុងដាមូន ចំណែកម៉ូតូឌ្រីម រងរបួសស្រាល ភ្លាមៗអ្នករងបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិចឯកជនហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ឲ្យភាគីទាំងពីរសំរបសំរួលគ្នា ដោយខាងម៉ូតូ ឌ្រីមសង់ ព្រមសងទៅលើថ្លៃព្យាបាល ទាំងអស់ ដើម្បីបញ្ចប់រឿង។ សហការី
ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:55:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.