មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកជ្រុលទៅបុកម៉ូតូ ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ រួចបន្តទៅបុករថយន្តហាយលិនឌ័រមួយគ្រឿងទៀត ទើបទៅមុខលែងរួច

ភ្នំពេញ៖ គ្រោះថ្នាក់ចរចរណ៍គួរអោយរន្ធត់នេះ បង្កឡើងដោយ រថយ្តកុងតឺន័រមួយគ្រឿង បើកបុកម៉ូតូមួយគ្រឿង បណ្តាលអោយ បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងស្រ្តីម្នាក់រងរបួសធ្ងន់ ហើយក៏បានបន្តទៅបុកនឹងរថយន្ត ហាយលែនឌ័រ មួយគ្រឿងទៀត ពីក្រោយជ្រុលទៅបុកសួនចែកផ្លូវទៅមុខលែងរួច ចំណែកតៃកុងរថយន្តកុងតឺន័របានដាក់មេប្រូចបាត់ស្រមោល នៅសល់តែព្រូវ័យក្មេង និងរថយន្តបង្កនៅកន្លែងកើតហេតុ
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២១ នឹង ៣០នាទីយប់ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ វេងស្រេង នៅចំណុចមុខផ្សារ ឯករាជ្យ ៣ ក្នុងភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


សាកសពជនរងគ្រោះមានឈ្មោះ ញៀន ចាន់ណា អាយុ ២៧ ឆ្នាំ មានមុខរបរជាងសំណង់ នៅកោះពេជ្រ សា្នក់នៅកោះពជ្រ មានស្រុកកំណើតនៅ ភូមិគួរលំ ឃុំកំពង់ហាវ ស្រុកកំពុងលែង ខេត្តកំពុងឆ្នាំង បើកបរដោយម៉ូតូមួយគ្រឿងម៉ាក ស៊ុយសូគីស្មាករ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពុងស្ពឺ 1B-3819 ។ ចំណែកនារីដែលរងរបួសធ្ងន់ មិនបានស្គាល់អត្តសញ្ញាណទេ បានដើរឆ្លងផ្លូវ ពីជើងទៅត្បូង ។ រថយន្តបង្កហេតុម៉ាក FUSO ស្លាកលេខ ភ្នំពេញ 3B-7794 តៃកុងរយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្ត និងព្រូរ វ័យក្មេងម្នាក់។ រីឯរថយន្តមួយគ្រឿងទៀត ដែលរងការខូចខាត រថយន្ត ហាយឡែនឌឺរ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AK-7848 រងការខូចខាតផ្នែកខាងក្រោយ ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ បុរសដែលស្លាប់ខាងលើ បានបើកម៉ូតូបញ្ច្រាសផ្លូចរាចរណ៍ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយស្ត្រីម្នាក់កំពុងដើរឆ្លងផ្លូវបណ្តាលដេកដួល គាប់ជួនភ្លាមនោះ គឹមានរថយន្តកុងតឺន័របង្កខាងលើ បានបើកយ៉ាងលឿនជាន់ហ្រ្វាំងមិនជាប់ ក៏ជ្រុលទៅបុកនឹងម៉ូតូអូសប្រមាណជាង ១០ម៉ែត្រ បណ្តាលអោយបុរសម្នាក់ស្លាប់នឹងកន្លែងភ្លាមៗ ចំណែកស្រ្តីរងគ្រោះត្រូវអ្នកស្រុកហៅរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ ហើយរថយន្តបង្កក៏បានជ្រុលទៅបុកជាមួយរថយន្តហាយឡែនឌឺរមួយគ្រឿង ពីក្រោយទៀតបណ្តាលអោយរងការខូចខាតផ្នែក ខាងក្រោយជាប់គាំងនឹងឃឿនផ្លូវទៅមុខលែងរួច ភ្លាមៗនោះម្ចាស់តៃកុងរយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុលរថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះវាសមវែងយករថយន្តបង្ក និងរថយន្តរងគ្រោះព្រមទាំងម៉ូតូ ទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវបាន សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
បើករថយន្តលឿនពេកជ្រុលទៅបុកម៉ូតូ ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ រួចបន្តទៅបុករថយន្តហាយលិនឌ័រមួយគ្រឿងទៀត ទើបទៅមុខលែងរួច បើករថយន្តលឿនពេកជ្រុលទៅបុកម៉ូតូ ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់  រួចបន្តទៅបុករថយន្តហាយលិនឌ័រមួយគ្រឿងទៀត ទើបទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:32:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.