កម្មករសំណង់ម្នាក់ខ្យល់.គ ដេកស្លាប់ដោយគ្នានអ្នកណាដឹង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

កម្មករសំណង់ម្នាក់ខ្យល់.គ ដេកស្លាប់ដោយគ្នានអ្នកណាដឹង

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ បន្ទាប់ពីផឹកស្រារួចចូលដេកព្រឹកឡើង មិនឃើញក្រោកភ្ញាក់ ទ្រាំមិនបានចូលទៅដាស់ ទើបប្រទះឃើញ ដេកស្លាប់ទៅវិញ បង្កឲ្យភ្ញាក់ផ្អើលក្រុមកម្មករ កាលពីវេលាម៉ោង ៦ នឹង ៣០នាទីព្រឹក ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សពបុរសខាងលើមាន ឈ្មោះ អួន ក្រន អាយុ ៤០ កម្មករសំណង់ ស្នាក់នៅដីឡូត៍ផ្ទះវីឡា កំពុងសាងសង់ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិត្រពាំងឈូក ឃុំជ្រៃទៀន ស្រុកព្រៃឈរ កំពង់ចាម មាន ប្រពន្ធ និងមានកូន ៣នាក់ ក្នុងបន្ទុក រស់នៅឯស្រុកកំណើត។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


តាមក្រុមគ្រួសារបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី ១៧ ខែ កក្កដា ជនរងគ្រោះមានគ្នា ៥នាក់ អង្គុយផឹកស្រា ស ចំនួន ៣លីត្រ រួចក៏នាំគ្នាចូលដេកអស់ទៅ រហូតមកដល់វេលាម៉ោង ២រំលងអាធ្រាត្រយប់ ជនរងគ្រោះមានអាការៈមិនស្រួលខ្លួន បានហៅឲ្យកម្មករដូចគ្នាកោសខ្យល់ឲ្យ រួចហើយក៏ចូលសម្រាកបាត់ទៅ ។
ប្រភពដដែលបន្តទៀតថា លុះព្រឹកឡើងវេលាម៉ោង ៦ នឹង ៣០នាទី ទៅហើយ នៅតែមិនឃើញជនរងគ្រោះភ្ញាក់ទៀត ដោយមិនអស់ចិត្ត ក្រុមគ្រួសារ ស្រែកហៅ ចូលទៅដាស់ ទើបប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់ទៅវិញ។
សាកសពក្រោយពីក្រុមគ្រួសារឆោឡោ ក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ចុះមកពិនិត្យមើលជាក់ស្តែង ឃើញថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ហើយក្រុមគ្រួសារក៏មិនប្តឹងផ្តល់អ្វីដែរ សុំតែជួយធ្វើលិខិតមរណៈភាព រួចរៀបចំធ្វើបុណ្យទៅតាមប្រពៃណី នៅស្រុកកំណើត។ ស៊ីន កុសល
កម្មករសំណង់ម្នាក់ខ្យល់.គ ដេកស្លាប់ដោយគ្នានអ្នកណាដឹង កម្មករសំណង់ម្នាក់ខ្យល់.គ ដេកស្លាប់ដោយគ្នានអ្នកណាដឹង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:22:00 PM Rating: 5

No comments:

Powered by Blogger.