បើករថយន្តលឿនដូចគ្នាជ្រុលទៅបុកគ្នាពេញទំហឹងរុញទៅបុកផ្ទប់រថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តលឿនដូចគ្នាជ្រុលទៅបុកគ្នាពេញទំហឹងរុញទៅបុកផ្ទប់រថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ នារីម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងស្រា ខណៈមកដល់ផ្លូវបំបែកជាបួន បានបុករថយន្តមួយគ្រឿង រួចរុញទៅប៉ះរថយន្ត មួយគ្រឿងទៀត រងខូចខាត យ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ២១ ខែ កក្ដដា ឆ្នាំ ២០១៧ ស្ថិតនៅតាម បណ្ដោយផ្លូវ ១៤៣ កែងផ្លូវ ២៧៥ ក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីដ៏ស្រស់ប្រិមប្រិយម្នាក់ បើករថយន្តកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-0566 ពីកើតទៅលិច ក្នុងល្បឿនលឿន ស្រវឹងជោក ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត SONATA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-4787 បើកដោយបុរសម្នាក់ ពីត្បូងទៅជើងក្នុងល្បឿនលឿន ដូចគ្នា ជ្រុលទៅបុកពេញទំហឹង រួចរុញទៅបុករថយន្តហាយប្រ៊ីត ពណ៌ស មិនមានស្លាកលេខ បើកដោយបុរសម្នាក់ ពីជើងទៅត្បូង បណ្ដាលឲ្យរថយន្តទាំងបីគ្រឿងផ្ទប់ជាប់គ្នារងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ ឲ្យភាគីទាំងបីទាំងនាក់សំរបសំរួលគ្នា ដោយភាគីម្ខាងៗ ប្រកែកយកតែត្រូវរៀងខ្លួន ទើបសមត្ថកិច្ចសំរេចវាស់វែងយករថយន្តទាំងបីគ្រឿង ទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ស៊ីន កុសល
បើករថយន្តលឿនដូចគ្នាជ្រុលទៅបុកគ្នាពេញទំហឹងរុញទៅបុកផ្ទប់រថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ បើករថយន្តលឿនដូចគ្នាជ្រុលទៅបុកគ្នាពេញទំហឹងរុញទៅបុកផ្ទប់រថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:12:00 PM Rating: 5

No comments:

Powered by Blogger.