លួចម៉ូតូមិនសម្រេចម្ចាស់ឃើញទាន់ដេញចាប់វាយទ្រោមខ្លួន - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

លួចម៉ូតូមិនសម្រេចម្ចាស់ឃើញទាន់ដេញចាប់វាយទ្រោមខ្លួន

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ដែលម្ចាស់ចតទុកនៅមុខផ្ទះមិនបានសំរេច ត្រូវម្ចាស់ឃើញទាន់ចាប់វាយបែកមុខបែកមាត់ឡើងទ្រោមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ៣០នាទីយប់ ថ្ងៃទី ១២ ខែ កក្តដា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ ២៣៣ (យីហោផ្ទះលក់កាមរ៉ាសុវត្ថិភាព) តាមបណ្តោយផ្លូវ ហា ណូយ ក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


ជនសង្សយ័មានឈ្មោះ ឡុក កែវ ភេទប្រុស អាយុ២៧មុខរបនៅផ្ទះ ស្នាក់នៅផ្ទះជួលមួយកន្លែងជាមួយម្តាយ ក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ សុំ វណ្ណ ភេទ ប្រុសអាយុ៣៤ឆ្នាំមុខរបរលក់កាមរ៉ាសុវត្ថិភាព ស្នាក់នៅចំណុចកើតហេតុខាងលើ។
យោងតាមការរៀបរាប់ពីជនរងគ្រោះម្ចាស់ម៉ូតូបាមឲ្យដឹងថា មុនកើតហេតុ រូបគាត់បានទុកម៉ូតូនៅមុខផ្ទះមួយគ្រឿង ម៉ាកវីវ៉ា ស៊េរី ០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-1825 ហើយរូបគាត់បានដើរចូលទៅអង្គុយលេងនៅក្នុងផ្ទះមួយសន្ធុះ ក្រោយមកក៏លេចមុខជនសង្ស័យខាងលើ បានដើរមកតំរង់ម៉ូតូរបស់គាត់ ហើយធ្វើសកម្មភាពលួចបណ្តើរចេញ ដែលរូបគាត់បានទុកសោរនៅជាប់ជាមួយម៉ូតូផង ធ្វើឲ្យជនសង្ស័យមានឱកាសបំរុងជិះចេញ ត្រូវរូបគាត់ក្រឡេកឃើញទាន់ បានចេញមកចាប់ជាប់ និងស្រែកចោរៗត្រូវបានអ្នកស្រុករស់នៅម្តុំនោះចញមកស្វាគមន៍ មួយដៃមួយជើងឡើងបែកមុខបែកមាត់ និងទ្រោមខ្លួនទើប្រគល់ជូនសមត្ថកិច្ច។ ភ្លាមៗនោះក៏បានឃើញសាច់ញាតិ និងម្តាយជនសង្ស័យ ចេញមករៀបរាប់ប្រាប់ថា សព្វថ្ងៃកូនរបស់សតិមិនគ្រប់នោះទេ រាល់ថ្ងៃកូនរបស់គាត់បានដើរ ឬអង្អែលម៉ូតូរបស់គេជារៀងរាល់ថ្ងៃ មិនថាម៉ូតូអ្នកចម្ងាយរីម៉ូតូ អ្នកជិតខាងនោះទេ ឲ្យតែឃើញជនសង្ស័យខាងលើនោះ ស្ទាបអង្អែលរហូត ហើយរូបគាត់ជាម្តាយជនសង្ស័យសូមអង្វរទៅសមត្ថកិច្ច សូមមេត្តាជួយដោះលែងកូនរបស់គាត់ឲ្យមានសេរីភាពវិញផង ព្រោះកូនគាត់សតិមិនគ្រប់នោះទេ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាន នគរបាល ខណ្ឌគសែនសុខ ដើម្បីសួរនាំបន្តរ និងចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខផងដែរ៕ ស៊ីន កុសល
លួចម៉ូតូមិនសម្រេចម្ចាស់ឃើញទាន់ដេញចាប់វាយទ្រោមខ្លួន លួចម៉ូតូមិនសម្រេចម្ចាស់ឃើញទាន់ដេញចាប់វាយទ្រោមខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:48:00 PM Rating: 5

No comments:

Powered by Blogger.