បើកម៉ូតូទាក់ដៃចង្កូតគ្នាដួលចូលក្រោមកង់រថយន្តកិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូទាក់ដៃចង្កូតគ្នាដួលចូលក្រោមកង់រថយន្តកិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ បុរសម្នាក់រួមដំណើរនិងមិត្តភក្តិម្នាក់ទៀត បានបើកម៉ូតូឌ្រីមងសង់ក្នុងល្បឿនលឿន បានទាក់ដៃចង្កូតនិងម៉ូតូឌ្រីមសង់ ១គ្រឿងទៀត បណ្ដាលអោយដួលខ្ទាតចូលរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក កិនចំក្បាលដាច់មួយចំហៀងស្លាប់ភ្លាមៗ ចំណែកបីនាក់ទៀតរបួសធ្ងន់២និងស្រាល១។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ នឹង ២០នាទីយប់ ថ្ងៃទី ១៦ ខែ កក្ដដា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រនៅចំណុចមុខបុរីជ័យជំនះ ក្នុងភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


សាកសពជនរងគ្រោះមានឈ្មោះ ស៊ុំ សម្បត្តិ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបជាងឈើ ស្នាក់ផ្ទះជិតកន្លែងកើតហេតុខាងលើ មានស្រុកកណើតនៅភូមិស្តីពន្លិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់ បើកម៉ូតូឌ្រីមសង់ ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-6007 ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានទាក់ដៃចង្កូតជាមួយម៉ូតូ ១គ្រឿងទៀត ម៉ាកឌ្រីមសង់ ០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-8549 បើកដោយបុរសពីរនាក់ស្របគ្នា បណ្ដាលអោយដួលខ្ទាតពីម៉ូតូ ស្របពេលរថយន្តមួយគ្រឿងមិនចាំម៉ាក មកពីក្រោយ ក៏កិនចំក្បាលដាច់មួយចំហៀង ស្លាប់ក្នុងថ្លុកឈាមគួរឲអាណោចអធម្ម ចំណែកបីនាក់ទៀតធ្ងន់ពីរស្រាល ១ រីឯរថយន្តបង្កបើកគេចបាត់ស្រមោល។
ក្រោយហេតុការណ៍ជនរងគ្រោះទាំងបីនាក់ត្រូវរថយន្តគ្លីនិចឯកជន មកដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ចុះវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពសមត្ថកិច្ចជំនាញប្រគល់ឲ្យ ក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ សហការី
បើកម៉ូតូទាក់ដៃចង្កូតគ្នាដួលចូលក្រោមកង់រថយន្តកិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ បើកម៉ូតូទាក់ដៃចង្កូតគ្នាដួលចូលក្រោមកង់រថយន្តកិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.