បើករថយន្តខ្វះការប្រុងប្រយ័ត្នទៅកៀររថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង​ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តខ្វះការប្រុងប្រយ័ត្នទៅកៀររថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង​

ភ្នំពេញ: រថយន្តពីរគ្រឿងបើកការខ្វះប្រុងប្រយ័ត្ន បានបុកគ្នាផ្លូវបំបែកជាបីគល់ស្ពានជ្រោយចង្វារ ខាងលិចរងការខូចខាតទាំងសងខាង យ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ នឹង ៣០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែ កក្ដដា ឆ្នាំ ២០១៧ ស្ថិតតាមបណ្ដោយផ្លូវ ៤៧ កែងផ្លូវ ៧៤ នៅចំណុចគល់ស្ពានជ្រោយចង្វារ ត្រើយខាងលិច ក្នុងសង្កាត់ច្រះចក ខណ្ឌដូនពេញ។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្រុសស្រីបួននាក់ បើករថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-4363 ពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានទៅកៀរជាមួយ រថយន្តសាមយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-8904 បើកដោយបុរសម្នាក់ពីត្បូងទៅជើង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រុញទៅផ្ទប់សួនច្បារ កល់ជាប់ទៅមុខលែងរួច តែសំណាងមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ចំណែករថយន្តទាំងរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចុះវាស់វែងយករថយន្តទាំងពីរ ទៅការិយាល័យចរាចរណ៍ ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។ ស៊ីន កុសល
បើករថយន្តខ្វះការប្រុងប្រយ័ត្នទៅកៀររថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង​ បើករថយន្តខ្វះការប្រុងប្រយ័ត្នទៅកៀររថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង​ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:03:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.