រថយន្តតាក់ស៊ីម៉ែត្រ បើកឆ្លងឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសស្រាល - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តតាក់ស៊ីម៉ែត្រ បើកឆ្លងឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតាក់សុីម៉ែត្រឆ្លងផ្លូវ មិនប្រយ័ត្ន ត្រូវបានបុរសស្រវឹងស្រាម្នាក់បើកម៉ូតូលឿនពេកចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុកចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសប៉ោងភ្នែកមួយចំហៀង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៤០នាទីយប់ ថ្ងៃទី ២៣ ខែ កក្តដា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ កែង ផ្លូវ ៥៩៥ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Great waIi M4 ប្រភេទតាក់សុីម៉ែត្រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2630តាមបណ្តោយផ្លូវលេខ ១៩៥៨ ទិសដៅពីលិចទៅកើត បានឆ្លងផ្លូវ ៥៩៨ មកផ្លូវ ៥៩៥ ជិតផុតទៅហើយ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក CBR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CH-5333ជិះដោយបុរសស្រវឹងស្រាម្នាក់ តាមបណ្តោយផ្លូវ ៥៩៨ ទិសដៅពីត្បូងទៅជើង បើកក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុខាងលើ ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យកំពិតទ្វារខាងស្តាំ ធ្វើឲ្យម្ចាស់ម៉ូតូជួលបោកនឹងថ្នល់ រងរបួសប៉ោងភ្នែកមួយចំហៀង ចំណែករថយន្តនិងម៉ូតូរងកាខូចខាតបន្តិចបន្តួចដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ឲ្យភាគីទាំងសងខាង សម្រុះសម្រួលគ្នា ក្រោយមកភាគីទាំងសងខាងគ្មានខាងណាសងខាងណាទេ បានត្រឡប់ទៅផ្ទះរៀងៗខ្លួន៕ ស៊ីន កុសល
រថយន្តតាក់ស៊ីម៉ែត្រ បើកឆ្លងឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសស្រាល រថយន្តតាក់ស៊ីម៉ែត្រ បើកឆ្លងឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:46:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.