ភ្នំពេញ៖ រថយន្តកាមរីហាយប្រ៊ីតមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុករះរថយន្ត និងម៉ូតូមួយគ្រឿង គៀបជាប់ពីមុខរថយន្ត ហើយបើករត់ជិតមួយគីឡូដីចូលក្នុងបុរីប៉េងហួត ទុករថយន្តចោលរត់ចូលផ្ទះបាត់ តែសំណាងល្អម្ចាស់ម៉ូតូ ខ្ទាតចេញពីម៉ូតូរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលម៉ោង ២ នឹង ១៥នាទីយប់ ឈានចូលថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ ៥៩៨ កែងផ្លូវ ១៩៨៦ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តតូយូតាកាមរីហាយប្រ៊ីត ពណ៌កណ្តុរប្រម៉េះ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Z-2166បើកបរដោយបុរសស្រវឹងស្រាម្នាក់ បើកតាមបណ្តោយផ្លូវលេខ ៥៩៨ ទិសដៅពីត្បូង ទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅប៉ះរថយន្តមួយគ្រឿង មិនចាំម៉ាកបើកស្របទិសដៅគ្នា ហើយបានរេចង្កូត ទៅបុកម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FG-8608 ជិះដោយយុវជនម្នាក់ បើកស្របទិសដៅគ្នា ពីត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យម៉ូតូជនរងគ្រោះគៀបជាប់នៅក្រោមរថយន្ត អូសប្រមាណជិតមួយគីឡូដី ចូលទៅក្នុង ការិយាល័យបូរីប៉េងហួត នៅក្នងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយម្ចាស់បានរត់គេចខ្លួនចូទៅក្នុងផ្ទះបាត់ស្រមោល តែសំណាងល្អម្ចាស់ម៉ូតូបានខ្ទាតចេញ បណ្តាលឲ្យរងរបួសស្រាល ចំណែករថយន្តរងគ្រោះម្ខាងទៀត ដែលរថយន្តបង្កបើកទៅប៉ះ មិនឈប់នៅយកសំណងនោះទេ បានបើកទៅមុខទៀតបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅវាស់វែងនៅកន្លែងកើតហេតុ រួចយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សារទុកនៅ អធិការដ្ឋាន ខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយ៕ សហការី
ស្រវឹងស្រាបើករថយន្តបុករះរថយន្ត និងម៉ូតូកៀបជាប់អូសជិតមួយគីឡូម៉ែត្រ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
5:30:00 PM
Rating:

No comments: