បើករថយន្តគេចពីម៉ូតូជ្រុលទៅបុកលូខណ្ឌចែកទ្រូងផ្លូវបែកអស់មួយកង់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តគេចពីម៉ូតូជ្រុលទៅបុកលូខណ្ឌចែកទ្រូងផ្លូវបែកអស់មួយកង់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តលឿនពេក ខ្វះការប្រុងប្រយ័ត្ន បានគេចពីម៉ូតូមួយគ្រឿង បើកស្របទិសដៅគ្នា ជ្រុលទៅបុកលូបញ្ឈរបីកង់ដាក់ខណ្ឌចែកផ្លូវការពារថយន្តធុនធំ បើកឆ្លងកាត់ ចំលូកណ្តាលបែកអស់មួយកង់ រថយន្តបង្កផ្ទប់ជាប់នឹង លូទៅមុខលែងរួច សំណាងល្អម្ចាស់រថយន្តរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ៣០ នាទីយប់ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ដួងងៀម ខាងត្បូងការាសសាំងតេលាប្រមាណជាង ២០០ម៉ែត្រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក Visto ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2U-8406 បើកបរដោយបុរសជនជតិចិនស្រវឹងស្រាម្នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីម៉ូតូមួយគ្រឿង បើកនៅពីមុខស្របទិសដៅគ្នា បានរេចង្កូតទៅបុកលូបញ្ឈរបីកង់ ដែលដាក់ខណ្ឌចែកផ្លូវការពាររថយន្តធុនធំ បើកឆ្លងកាត់បណ្តាលឲ្យចំលូកណ្តាលពេញទំហឹង បែកលូអស់មួយកង់ រថយន្តបង្កផ្ទប់ជាប់នឹងលូទៅមុខលែងរួច ចំណែកម្ចាស់រថយន្តបានរងរបួសស្រាល ហើយបានបើកទ្វាររថយន្តចេញ ឡើងជិះររថយន្តមួយគ្រឿងទៀតគេចខ្លួនទៅបាត់ មួយសន្ទុះក្រោយមកក៏មានតំណាងខាងម្ចាស់រថយន្តបង្ក បានហៅរថយន្តមួយគ្រឿងទៀត មកអូសរថយន្តបង្កចេញពីកន្លែងកើតហេតុ បំរុងគេចខ្លួនតែត្រូវបានប្រជាជន ឃើញហេតុការណ៍នេះ បានទាក់ទងទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ទាន់ពេលវេលាភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ រងចាំដោះគ្នាទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
បើករថយន្តគេចពីម៉ូតូជ្រុលទៅបុកលូខណ្ឌចែកទ្រូងផ្លូវបែកអស់មួយកង់ បើករថយន្តគេចពីម៉ូតូជ្រុលទៅបុកលូខណ្ឌចែកទ្រូងផ្លូវបែកអស់មួយកង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:58:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.