បើករថយន្តបុកក្បាលនាគចែកផ្លូវរួចរេចង្កូតទៅបុករថយន្តតាក់ស៊ីម៉ែត្រ រងការខូចខាតទាំងសងខាង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបុកក្បាលនាគចែកផ្លូវរួចរេចង្កូតទៅបុករថយន្តតាក់ស៊ីម៉ែត្រ រងការខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសស្រវឹងស្រាម្នាក់ បើករថយន្តទៅបុក ក្បាលនាគពុះចែកទ្រូងផ្លូវ ហើយរេចង្កូចទៅបុក រថយន្តតាក់សុីម៉ែត្រ ក្រុមហ៊ុនវាលស្បូវមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតទាំងសងខាង យ៉ាងដំណំ សំណាងមិនមានអ្មកណារងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកែងកង២ ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បើកថយន្តមួយគ្រឿង ម៉ាកលុចសុីស RX-330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-7277 តាមបណ្តោយផ្លូវព្រះសុីហនុ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកចំហៀងរថយន្តកង់ខាងក្រោយ ខាងឆ្វេងបោកផ្ទប់នឹងក្បាលនាគពុះចែក ទ្រូងផ្លូវបណ្តាលឲ្យរថយន្តរេទៅបុករថយន្តតាក់សុីម៉ែត្រមួយគ្រឿង របស់ក្រុមហ៊ុនវាលស្បូវ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AM-7906បើកបរដោយបុរសម្នាក់ ស្របទិសដៅគ្នាបុកចំកង់ខាងក្រោយ ខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តតាក់សុីខូចខាតកង់ ខាងក្រោយយ៉ាងដំណំ ចំណែករថយន្តបង្កបានព្យាយាម បើករត់គេចមកស្តុបពេទ្យចិន បែកកង់ខាងមុខខាងស្តាំ និងដាច់កាឡេទៅមុខលេងរួច ភ្លាមៗនោះ ម្ចាស់រថយន្តបង្កបានបើកទ្វាររថយន្តចេញគេចខ្លួនបាត់ស្រមោល ចំណែករថយន្តទាំងពីរគ្រឿង ខូចខាតយ៉ាងដំណំដូចគ្នា ឯក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាតបន្តិចបន្តួច សំណាងល្អមិនមានអ្មករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ សហការី
បើករថយន្តបុកក្បាលនាគចែកផ្លូវរួចរេចង្កូតទៅបុករថយន្តតាក់ស៊ីម៉ែត្រ រងការខូចខាតទាំងសងខាង បើករថយន្តបុកក្បាលនាគចែកផ្លូវរួចរេចង្កូតទៅបុករថយន្តតាក់ស៊ីម៉ែត្រ រងការខូចខាតទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:14:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.