បើករថយន្តលឿនពេករេចង្កូតទៅបុកខឿនផ្លូវរួចជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ហើយព្យាយាមបើករត់គេចតែរត់មិនរួច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តលឿនពេករេចង្កូតទៅបុកខឿនផ្លូវរួចជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ហើយព្យាយាមបើករត់គេចតែរត់មិនរួច

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់វ័យចំណាស់ម្នាក់បើករថយន្តម៉ាកទ្បិចស៊ីស 300 រ៉េចង្កូតទៅបុកខឿនផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើង បណ្តាលឲ្យទ្រេត ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ហេតុការណ៏នេះកើតទ្បើងកាលពីវេលាម៉ោង ១២ នឹង ២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទ្បិចស៊ីស RX-300 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7800 បើកបរដោយបុរសម្នាក់វ័យប្រហែលជា ៤០ ឆ្នាំជាង ទិសដៅកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតទៅបុកខឿនផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យទ្រេត បន្ទាប់មកបុរសម្នាក់នោះ បានរយែរថយន្តថយក្រោយព្យាយាមបើកទៅខាងមុខទៀត រត់គេចតែរត់គេច មិនរួច ដោយសាររថយន្តកាច់កាទ្បេ ផ្នែកខាងឆ្វេងបែកកង់ខ្ទេចអស់ បន្តដំណើរទៅមុខលែងរួចឈប់នៅត្រង់ចំណុចបត់ចូលផ្លូវដួងងៀប ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ក៏បានមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោក ខណ្ឌមានជ័យ ចុះមកដល់មើលសភាពបង្គោលភ្លើងខ្ទេច ខ្លាំងពេក ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ក្រុងមកស្ទូចយករថយន្តយកទៅ រក្សាទុក នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ស៊ីន កុសល
បើករថយន្តលឿនពេករេចង្កូតទៅបុកខឿនផ្លូវរួចជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ហើយព្យាយាមបើករត់គេចតែរត់មិនរួច បើករថយន្តលឿនពេករេចង្កូតទៅបុកខឿនផ្លូវរួចជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ហើយព្យាយាមបើករត់គេចតែរត់មិនរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:04:00 PM Rating: 5

No comments:

Powered by Blogger.