ភ្នំពេញ៖ រថយន្តតូរីសដឹកអ្នកដំណើរភ្នំពេញ ក្រចេះមួយគ្រឿង បើកបុកម៉ូតូមួយគ្រឿងបណ្តាលឲ្្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម្ម នៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង ៩ នឹង ២០នាទីយប់ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម មុខសាលាចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ជនរងគ្រោះមានឈ្មោះ ឌី ជាបញ្ញាឬទ្ធិ ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានស្រុកកំណើរនៅ សង្កាត់បាកខែង ខណ្ឌជ្រោយចង្វារ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតគេឃើញរថយន្តឈ្នួលរូរីសដឹកអ្នកដំណើរ ភ្នំពេញ ក្រចេះ មួយគ្រឿង ពណ៌សំបកឪឡឹក មិនចាំស្លាកលេខ បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកម៉ូតូ មួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I-9658 បើកនៅខាងមុខស្របទិសដៅគ្នាពេញទំហឹង បណ្តាលឲ្យ ជនរងគ្រោះ ដួលបោកនឹងថ្នល់ស្លាប់នៅកន្លែង ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេ បានព្យាយាមបើករត់គេច ត្រូវបាអ្នកឃើញហេតុការណ៍នេះ រាយការណ៍ទៅសមត្ថកិច្ចឲ្យជួយដេញ និងចាប់រថយន្តបង្កនេះផង តែដោយសាររថយន្តបង្កបើក លឿនពេក ធ្វើឲ្យកម្លាំងសមត្ថកិច្ចតាមមិនទាន់ បានប្រមាណជាកន្លះម៉ោងក្រោយមកត្រូវបាន ប្រជាជនរាយការណ៏ថា រថយន្តបង្កចាប់បាននៅចំណុចស្ពានព្រៃតាមាក់ ទឹកដីស្រុកមុខកំពូល ខេត្តកណ្តាល។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕ សហការី
បើករថយន្តលឿនពេកជ្រុលទៅបុកម៉ូតូស្លាប់បុរសម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:30:00 PM
Rating:

No comments: