ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូឌ្រីមសង់មួយគ្រឿង បត់ចូលផ្សារនាគមាសមិនកាច់សុីញ៉ូ ត្រូវបានម៉ូតូគុប ជិះដោយយុវជនម្នាក់ បើកបុកពីក្រោយបណ្តាលឲ្យរងរបួសជើងខាងឆ្វេងធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ០០នាទីយប់ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ ២៣៤ មុខផ្សារនាមាស ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរី ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1J-5289ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្តាំតាមផ្លូវ ២៣៤ ចូលមកផ្សារនាគមាស មិនបានកាច់ភ្លើងសុីញ៉ូ ក៏ត្រូវបានម៉ូតូមួយគ្រឿង ម៉ាកគុបមូល ពណ៌ខ្មៅ ស្លាកលេខ ស៊េរីចាស់ ន-0718ភព-1 ជិះដោយយុវជនម្នាក់ បើកមកពីក្រោយស្របទិសដៅគ្នា បុកពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូសង់ រងរបួសជើងខាងស្តាំធ្វន់ ចំណែកខាងម្ចាស់ម៉ូតូគុប រងរបួសស្រាល ចំណែកម៉ូតូទាំពីរគ្រឿងខូចខាតបន្តិចបន្តួចដូចគ្នា។
ក្រោយកើតហេតុភាគីទាំងសងខាង បានសម្រុះសម្រួលជាងកន្លះម៉ោង ទើបខាងម៉ូតូគុបសុខចិត្តចេញថ្លៃព្យាបាល ទៅខាងម្ចាស់ម៉ូតូសង់ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ស៊ីន ស៊ីនកុសល
បើកម៉ូតូបត់អត់ស៊ីញ៉ូ ត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសជើងម្ខាង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:53:00 PM
Rating:

No comments: