បើករថយន្តលឿនពេកជ្រុលទៅបុករុឺម៉កម៉ូតូបត់ត្រឡប់ក្រោយមិនប្រយ័ត្នរងរបួសធ្ងន់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តលឿនពេកជ្រុលទៅបុករុឺម៉កម៉ូតូបត់ត្រឡប់ក្រោយមិនប្រយ័ត្នរងរបួសធ្ងន់ម្នាក់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តប្រាំតោនមួយគ្រឿងបោះពួយយ៉ាងលឿនក៏ជ្រុលទៅបុកម៉ូតូរម៉កបីមួយគ្រឿងដែលបើកបត់ត្រឡប់ក្រោយចំពាក់កណ្តាលពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៧ ត្រង់ចំណុចខាងត្បូងក្រុមហ៊ុនវីតាលប្រហែល១០០ម៉ែត្រ តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

រថយន្តបង្កម៉ាក ហីយិនដាយ ពណ៌ស ជាប្រភេទរថយន្តប្រាំតោនដឹកអីវ៉ាន់ចាប់ហួយ ពាក់ស្លាកលេខភ្នំពេញ 3D-7252 ដែលបើកបរដោយបុរសម្នាក់មានឈ្មោះ សៀង សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅម្តុំផ្សារដើមគ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកឯម៉ូតូរម៉កកង់បីរងគ្រោះ ពាក់ស្លាកលេខភ្នំពេញ 1AN-0041 ដែលបើកបរដោយបុរសម្នាក់ មិនស្គាលអត្តសញ្ញាណ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូរម៉កកង់បួន បើកបរតាមបណ្តោយផ្លូវបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងត្រឡប់ក្រោយ ខណៈពេលនោះស្រាប់មានរថយន្តខាងលើ ដែលទើបតែដឹកអីវ៉ាន់ចាប់ហួយចេញពីផ្សារដើមគហើយបំណងបើកយកទៅដាក់នៅខេត្តរតនៈគីរី ដោយធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា ក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកម៉ូតូរម៉ករងគ្រោះខាងលើចំពាក់កណ្តាលពេញទំហឹងបណ្តាលរងការខូចខាត់យ៉ាងដំណំ រីឯអ្នកបើកបររងរបួសធ្ងន់ធ្ងរ ចំណែកឯរថយន្តរងការខូចខាតបែកកញ្ចក់និងក្រពឹតការផ្នែកខាងមុខ ហើយបានព្យាយាមបើករត់គេចខ្លួនបានចម្ងាយប្រមាណ១០០ម៉ែត្រពីកន្លែងកើតហេតុក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះធ្វើការស្ទាកចាប់បានភ្លាមៗ ។ 

ក្រោយពេលកើតហេតុបុរសរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ ដោយឡែករថយន្តបង្កនិងម៉ូតូរម៉កកង់បួន ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ស៊ីន កុសល

បើករថយន្តលឿនពេកជ្រុលទៅបុករុឺម៉កម៉ូតូបត់ត្រឡប់ក្រោយមិនប្រយ័ត្នរងរបួសធ្ងន់ម្នាក់ បើករថយន្តលឿនពេកជ្រុលទៅបុករុឺម៉កម៉ូតូបត់ត្រឡប់ក្រោយមិនប្រយ័ត្នរងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:36:00 AM Rating: 5

No comments:

Powered by Blogger.