បើកម៉ូតូលឿនពេកមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តលុចស៊ីសទំនើបរងរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេកមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តលុចស៊ីសទំនើបរងរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយម៉ូតូ មួយគ្រឿង បើកបំពានភ្លើងស្តុប ជ្រុលទៅបុករថយន្ត លុចស៊ីសស៊េរីទំនើប មួយគ្រឿងទៀត បណ្តាអោយរងរបួសធ្ងន់និងស្រាលពីរនាក់ ចំណែកម៉ូតូ និងរថយន្ត រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០ៈ២៥ នាទី ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេងទុង ជាប់ស្តុបទូតចិន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានបានអោយដឹងថា គេឃើញយុវជនពីរនាក់ បើកម៉ូតូមួយគ្រឿង ម៉ាកសង់ទ្រីម 013 ពាក់ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CA-8321 តាមបណ្តោយផ្លូវម៉ៅសេងទុង លុះមកដល់ចំណុចកើតហេតុ ត្រង់ស្តុបជាប់ស្ថានទូតចិន ខណៈភ្លើងស្តុបក្រហម នៅតែបន្ថែមល្បឿន ទៅបុករថយន្តលុចស៊ីសស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AI-7752បើកបរដោយបុរសម្នាក់ ដែលកំពុងតែឆ្លងផ្លូវ បណ្តាលអោយរងការខូចខាតម៉ូតូ រួមនិងរថយន្តខ្ទេចយ៉ាងដំណំ ចំណែកជនរងគ្រោះ ភ្លាមៗត្រូវរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុក រងចាំដោះស្រាយគ្នាពេលក្រោយ៕ សហការី
បើកម៉ូតូលឿនពេកមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តលុចស៊ីសទំនើបរងរបួសធ្ងន់ បើកម៉ូតូលឿនពេកមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តលុចស៊ីសទំនើបរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:01:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.