ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាព លួចកាច់ កម៉ូតូកាលពីព្រឹកបានសម្រេច ជិះគេចខ្លួនបាត់ ស្រាប់តែយប់ឡើងមកទិញ ថ្នាំញៀន ត្រូវម្ចាស់ឃើញដេញចាប់បានប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ មុខខារ៉ាអូខេប៊េស្តារ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ជនសង្ស័យមានឈ្មោះ ហេង ចំរើន ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់ជាមួយបងនៅម្តុំផ្លូវរថភ្លើង ត្រឡោកបែក ក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក (ដកហូតបានវត្ថុតាង រួមមាន ឧបករណ៍សំរាប់កាច់ កម៉ូតូ មួយចំនួន និងថ្នាំញៀនចំនួន ២កញ្ចប់តូច)។
តាមការរៀបរាប់ពីម្ចាស់ម៉ូតូបានឲ្យដឹងថា គាត់មានឈ្មោះ ឃឹម រិន ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរលក់គ្រឿងសមុទ្រ ស្នាក់នៅជាប់ផ្លូវរថភ្លើង ត្រឡោកបែក តាមបណ្តោយផ្លូវ ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក។ បានបាត់ម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ០១១ ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 1AX-5081កាលពីវេលាម៉ោង ១០ នឹង ០០នាទីព្រឹក ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០១៧ ដែលរូបគាត់ដាក់មុខផ្ទះ ត្រូវបានជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចកាច់ ក បានសម្រេចជិះគេចខ្លួនបាត់ ស្រមោល ភ្លាមៗនោះ រូបគាត់បានចេញមកមើលឃើញម៉ូតូគាត់បាត់ក៏ឆេកមើល កាមរ៉ាសុវត្ថភាព ឃើញជនសង្ស័យ ខាងលើលួច ពិតប្រាកដមែន។
លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏បានលេចមុខជនសង្ស័យមកទិញថ្នាំញៀន យកទៅប្រើប្រាស់ នៅចំណុចផ្លូវរថភ្លើងត្រឡោកបែក ត្រូវរូបគាត់ឃើញមុខជនសង្ស័យ ក៏នាំគ្នាដេញចាប់បាន នៅចំណុចកើតហេតុខាងលើ និងបានប្រគល់ជូនសមត្ថកិច្ចផងដែរ។
លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏បានលេចមុខជនសង្ស័យមកទិញថ្នាំញៀន យកទៅប្រើប្រាស់ នៅចំណុចផ្លូវរថភ្លើងត្រឡោកបែក ត្រូវរូបគាត់ឃើញមុខជនសង្ស័យ ក៏នាំគ្នាដេញចាប់បាន នៅចំណុចកើតហេតុខាងលើ និងបានប្រគល់ជូនសមត្ថកិច្ចផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួន មកសួនាំនៅប៉ុស្តិ៍រដ្ឋបាល នគរបាលសង្កាត់ទឹកល្អក់ ១ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ ស៊ីន កុសល
លួចម៉ូតូពីព្រឹកបានសម្រេចយប់ឡើងមកទិញថ្នាំញៀនត្រូវម្ចាស់ឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:52:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:52:00 PM
Rating:
No comments: